កម្មវិធី «រាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន» នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានត្រូវចាក់ផ្សាយនៅវេលាម៉ោង ៨យប់ថ្ងៃទី២៨ ខែមករា តាមម៉ោងក្រុងប៉េកាំងតាមពេលកំណត់ ប្រព័ន្ធសារព័ត៌មានជិត ៣០០០មកពីប្រទេសនិងតំបន់ចំនួនជាង ២០០លើទូទាំងពិភពលោក បានធ្វើការផ្សាយបន្តផ្ទាល់ឬផ្សាយ ដំណឹងអំពីព្រឹត្តិការណ៍នេះ។ ក្រៅពីរៀបចំនៅទីក្រុងប៉េកាំង នៅមានសាខារៀបចំធ្វើឡើងនៅទីក្រុង Chongqing ក្រុង Wuhan ខេត្ត Hubei ក្រុងLhasa ភូមិភាគ Xizang និងក្រុងWuxi ខេត្ត Jiangsu ផងដែរ ។
ដើម្បីអបអរសាទររាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនលើកដំបូងបន្ទាប់ពី បុណ្យចូលឆ្នាំចិនត្រូវបានដាក់បញ្ចូល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីពិភពលោក «រាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន» នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានរៀបចំយ៉ាងម៉ត់ចត់នូវកម្មវិធីសម្តែងជាច្រើនប្រភេទ ដូចជាចម្រៀង របាំ ល្ខោននិងក្បាច់គុនជាដើម ព្រមទាំងអញ្ជើញជនសាមញ្ញមកពី វិស័យនានាចូលរួមកម្មវិធីសម្តែងទៀតផង។
«រាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន» ឆ្នាំនេះក៏បានដាក់ចេញនូវការផ្សាយបន្តផ្ទាល់ សម្រាប់ជនពិការភ្នែកនិងពិការត្រចៀកជាលើកដំបូង ហើយមានការប្រើប្រាស់ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា “5G+4K/8K+AI” របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សមជ្ឈិមចិន ដើម្បីផ្តល់ជូនទស្សនិកជនទូទាំងពិភពលោក នូវចំណីអារម្មណ៍ដ៏ពិសេសតាមរយៈការផ្សព្វផ្សាយជា ៨២ភាសា។ សូមរីករាយជាមួយប្រជាជនចិនទាំងអស់គ្នាផង!