បរទេស៖ ផែនទី Google នឹងផ្លាស់ប្តូរឈ្មោះ “ឈូងសមុទ្រម៉ិកស៊ិក” ទៅ “ឈូងសមុទ្រអាមេរិក” នៅពេលដែលវាត្រូវបានធ្វើបច្ចុប្បន្នភាពជាផ្លូវការនៅក្នុងប្រព័ន្ធឈ្មោះភូមិសាស្ត្ររបស់សហរដ្ឋអាមេរិក , នេះបើតាម Google Maps បានបង្ហោះនៅក្នុង X កាលពីថ្ងៃចន្ទ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ការផ្លាស់ប្តូរនឹងអាចមើលឃើញនៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែវានឹងនៅតែជា “ឈូងសមុទ្រម៉ិកស៊ិក” នៅក្នុងប្រទេសម៉ិកស៊ិក។ ចំណែកនៅខាងក្រៅប្រទេសទាំងពីរ អ្នកប្រើប្រាស់នឹងឃើញឈ្មោះទាំងពីរ។
ក្រសួងផ្ទៃក្នុងរបស់រដ្ឋបាល ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិកជាផ្លូវការទៅជាឈូងសមុទ្រអាមេរិក ហើយភ្នំ Denali នៃតំបន់អាឡាស្កា ទៅប្តូរជាភ្នំ McKinley ។
Google Maps ដែលជាកម្មសិទ្ធិរបស់ Google របស់ Alphabet នឹងធ្វើការផ្លាស់ប្តូរស្រដៀងគ្នាជាមួយ Mount McKinley ។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាឱ្យប្តូរឈ្មោះជាផ្នែកនៃសកម្មភាពប្រតិបត្តិដ៏ច្របូកច្របល់ប៉ុន្មានម៉ោងបន្ទាប់ពីការចូលកាន់តំណែងកាលពីថ្ងៃចន្ទសប្តាហ៍មុន ដោយធ្វើឱ្យបានល្អតាមការសន្យានៃយុទ្ធនាការរបស់លោក។
ក្រសួងមហាផ្ទៃបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីសប្តាហ៍មុនថា “តាមការណែនាំរបស់ប្រធានាធិបតី ឈូងសមុទ្រម៉ិកស៊ិកនឹងត្រូវបានគេស្គាល់ជាផ្លូវការថាជាឈូងសមុទ្រអាមេរិក ហើយកំពូលភ្នំខ្ពស់បំផុតរបស់អាមេរិកខាងជើងនឹងដាក់ឈ្មោះម្តងទៀតថា Mount McKinley” ៕
ប្រែសម្រួលៈ ណៃ តុលា
