ព័ត៌មានអន្តរជាតិ

យន្តហោះវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអ៊ែល ទៅលើតំបន់ភាគអាគ្នេយ៏នៃតំបន់ West Bank បណ្តាលឲ្យស្លាប់ជនជាតិប៉ាឡេស្ទីនអស់ចំនួន ១០នាក់

xinhua

RAMALLAH ៖ ជនជាតិប៉ាឡេស្ទីនចំនួន១០នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួសនៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអ៊ែល មកលើទីប្រជុំជន Tammoun ស្ថិតនៅភាគអាគ្នេយ៍នៃ Tubas នៅក្នុងតំបន់ West Bank ដែលកាន់កាប់ កាលពីល្ងាចថ្ងៃពុធ ។

ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានបញ្ជាក់ថា សាកសពចំនួន ១០នាក់ និងអ្នករបួសជាច្រើននាក់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យរដ្ឋាភិបាល Tubas បន្ទាប់ពីមានការវាយប្រហារតាមផ្លូវអាកាស ។

ទន្ទឹមនឹងនេះដែរ យោធាអ៊ីស្រាអ៊ែល បានអះអាងថា ខ្លួនបានកំណត់គោលដៅទៅលើទីតាំងនៃ”ប្រតិបត្តិការភេរវកម្មប្រដាប់អាវុធ” នៅតំបន់  West Bank ។

គេបានដឹងថា ភាពតានតឹងនៅក្នុងតំបន់ West Bank បានកើនឡើងគិតចាប់តាំងពីថ្ងៃទ៧ ខែតុលា ឆ្នាំ២០២៣ ។

ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានឲ្យដឹងថា ពលរដ្ឋប៉ាឡេស្ទីនជាង ៨០០នាក់ត្រូវបានសម្លាប់នៅក្នុងតំបន់ West Bank និងភាគភាគខាងកើតយេរ៉ូសាឡឹម គិតចាប់តាំងពីពេលនោះមក ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top