ព័ត៌មានអន្តរជាតិ

អាមេរិក នឹងនិរទេសជនជាតិចិន ទៅកាន់ប្រទេសកំណើតវិញ ក្នុងពេលនៃការបង្រ្កាបជនអន្តោប្រវេសន៍ខុសច្បាប់

afp

បរទេស៖ រដ្ឋបាលរបស់លោក Trump បានបញ្ជាក់ថា ការនិរទេសជនជាតិចិននៅតែដំណើរការជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងយ៉ាងទូលំទូលាយ ដើម្បីអនុវត្តច្បាប់អន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងការឆ្លើយតបតាមអ៊ីមែលទៅ VOA នៅសប្តាហ៍នេះ មន្ត្រីអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយរបស់សហរដ្ឋអាមេរិក (ICE) បានសរសេរថា ទីភ្នាក់ងារនេះកំពុងដកចេញពីសហរដ្ឋអាមេរិក រាល់ជនអន្តោប្រវេសន៍ដែលមកទីនេះដោយខុសច្បាប់។

មន្ត្រី ICE បាននិយាយកាលពីថ្ងៃអង្គារដោយនិយាយអំពីសាវតារ ដែលជាវិធីសាស្ត្រដែលមន្ត្រីអាមេរិកប្រើជាញឹកញាប់ដើម្បីរក្សាភាពអនាមិកថា “ ICE បន្តធ្វើការដកចេញទៅកាន់សាធារណៈរដ្ឋប្រជាមានិតចិន។ ដោយសារសុវត្ថិភាពប្រតិបត្តិការ ICE មិនបញ្ជាក់ពីប្រតិបត្តិការដកយកចេញនាពេលអនាគតទេ រហូតទាល់តែអ្នកនិរទេសត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសដើមរបស់ពួកគេវិញ” ។

VOA បាន​ស្នើ​សុំ​តួលេខ​ដក​ចេញ​ថ្មី​បំផុត​សម្រាប់​ប្រទេស​ចិន និង​ការ​ធ្វើ​បច្ចុប្បន្នភាព​លើ​ជើង​ហោះ​ហើរ​និរទេស ប៉ុន្តែ​មក​ដល់​ថ្ងៃ​សុក្រ ICE នៅ​មិន​ទាន់​ឆ្លើយ​តប​នៅ​ឡើយ​ទេ។

ការនិរទេសបានកើនឡើង នៅពេលដែលប្រទេសចិនបង្ហាញឆន្ទៈកាន់តែខ្លាំងក្នុងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋរបស់ខ្លួន ដែលជាការចាកចេញពីជំហររឹតបន្តឹងជាប្រវត្តិសាស្ត្ររបស់ខ្លួន។ ជើងហោះហើរធ្វើមាតុភូមិនិវត្តន៍ដ៏ធំបានចាប់ផ្តើមឡើងវិញកាលពីខែមិថុនាឆ្នាំមុន ដែលជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៨ ។

កាលពីថ្ងៃទី៦ ខែមករា ក្រសួងសន្តិសុខមាតុភូមិអាមេរិក តាមរយៈ ICE បានធ្វើការហោះហើរដកចេញទីប្រាំរបស់រដ្ឋបាល Biden ទៅកាន់ប្រទេសចិនក្នុងរយៈពេលតិចជាងប្រាំពីរខែ៕

ប្រែសម្រួលៈ ណៃ តុលា

To Top