បរទេស៖ របាយការណ៍ពី AsiaOne បង្ហាញថា តារាសម្តែងល្បីឈ្មោះ គឺលោកស្រី Hsu ដែលគេស្គាល់ថា ជា តួស្រីឈ្មោះ សានឆាយ ក្នុងរឿង F4 បានកើតជំងឺរលាកសួត បន្ទាប់ពីកើតជំងឺគ្រុនផ្តាសាយ អំឡុងពេលវិស្សមកាលគ្រួសារក្នុងប្រទេសជប៉ុន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។
ក្រុមគ្រួសាររបស់នាងបានសម្ដែងការ សោកស្ដាយយ៉ាងខ្លាំងចំពោះមរណភាពរបស់នាង ហើយមានបំណងផ្ដល់ព័ត៌មានលម្អិតបន្ថែម អំពីមរណភាពរបស់នាងក្នុងពេលឆាប់ៗនេះ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា Hsu ទទួលបានភាពល្បីល្បាញតាមរយៈតួនាទី របស់នាងនៅក្នុងរឿងភាគទូរទស្សន៍ដូចជា “Meteor Garden”, “Mars” និង “Summer’s Desire” ។
ជីវិតផ្ទាល់ខ្លួនរបស់នាង រួមទាំងអាពាហ៍ពិពាហ៍ទាំងពីររបស់នាង បានទាក់ទាញចំណាប់អារម្មណ៍សាធារណៈ និងប្រព័ន្ធផ្សព្វផ្សាយជាបន្តបន្ទាប់។ នាងបានរៀបការជាមួយអ្នកជំនួញជនជាតិចិន Wang Xiaofei អាយុ ៤៣ ឆ្នាំ ពីឆ្នាំ ២០១១ រហូតដល់ការលែងលះរបស់ពួកគេនៅឆ្នាំ ២០២១ មានកូនពីរនាក់។
នាងបានរៀបការម្តងទៀតជាមួយ DJ Koo អាយុ ៥៥ ឆ្នាំ ដែលជា DJ ជនជាតិកូរ៉េខាងត្បូងក្នុងឆ្នាំ ២០២២ ត្រឹមតែបីខែបន្ទាប់ពីការលែងលះជាមួយលោក Wang ៕
ប្រែសម្រួលៈ ណៃ តុលា