បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសអាហ្សង់ទីន បានប្រកាសដកខ្លួនចេញពី អង្គការសុខភាពពិភពលោក ហៅកាត់ថាWHOដោយលើកឡើងពីការខ្វែង គំនិតគ្នាលើគោលនយោបាយជាមូលដ្ឋាន ជាពិសេសក្នុងអំឡុង ពេលរាតត្បាត Covid-19 ។
ប្រភពដដែលបានសរសេរទៀតថា ការផ្លាស់ប្តូរនេះឆ្លុះបញ្ចាំងពីការ សម្រេចចិត្តដែលធ្វើឡើង កាលពីខែមុនដោយប្រធានាធិបតី អាមេរិក Donald Trump។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅ លើបណ្តាញសង្គមX កាលពីថ្ងៃពុធ ការិយាល័យរបស់ប្រធានាធិបតី Javier Milei បានប្រកាសថាអង្គការ WHO ដែលត្រូវបានបង្កើតឡើង ដើម្បីសម្របសម្រួលការឆ្លើយតប ទៅនឹងភាពអាសន្នផ្នែក សុខភាពពិភពលោក បានបរាជ័យ ក្នុងការធ្វើតេស្តដ៏ធំបំផុត របស់ខ្លួនកំឡុងពេល មានការផ្ទុះឡើងនៃវិរុសកូវីដ។
ប្រភពដដែលបានអះអាងបន្ថែមទៀតថា ការអនុវត្តការដាក់ឱ្យនៅដាច់ពីគេឬចត្តាឡីស័កយូរបាននាំទៅរក មហន្តរាយសេដ្ឋកិច្ចដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រពិភពលោក។
ក្នុងនោះផងដែរការិយាល័យ ប្រធានាធិបតីបានបន្ថែមទៀតថា នៅក្នុងប្រទេសអាហ្សង់ទីន ការចាក់សោររយៈពេល ជាច្រើនខែក្រោមរដ្ឋាភិបាលមុន ដែលគាំទ្រដោយអង្គការសុខភាពពិភពលោក បានធ្វើឱ្យសេដ្ឋកិច្ចចុះខ្សោយ និងបណ្តាលឱ្យមនុស្ស ១៣០,០០០ នាក់ស្លាប់។
គួរឲ្យដឹងដែរថាលោកAdorni បានធានាថា ប្រទេសរបស់លោកមិន ទទួលបានមូលនិធិពីអង្គការ សុខភាពពិភពលោកទេ ដូច្នេះការដកខ្លួននឹង មិនប៉ះពាល់ដល់សេវាថែទាំ សុខភាពជាតិនោះឡើយ៕
ប្រែសម្រួល៖ស៊ុនលី