ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសអាមេរិក៖ កប៉ាល់របស់រដ្ឋាភិបាលអាមេរិក នៅពេលនេះអាចប្រើប្រាស់ព្រែកជីកប៉ាណាម៉ា ដោយមិនចាំបាច់បង់ថ្លៃ

AFP

បរទេស៖ កប៉ាល់របស់រដ្ឋាភិបាលអាមេរិក នៅពេលនេះគឺអាចប្រើប្រាស់ ព្រែកជីកប៉ាណាម៉ាបានដោយមិនចាំបាច់បង់ថ្លៃ។នេះបើតាមក្រសួងការបរទេសអាមេរិក បានឱ្យដឹងកាលពីថ្ងៃពុធ។ ក្រសួងបាននិយាយថា កិច្ចព្រមព្រៀងនេះនឹងជួយសន្សំសំចៃថ្លៃសេវា របស់រដ្ឋាភិបាលសហរដ្ឋអាមេរិករាប់លានក្នុងមួយឆ្នាំៗ។

យោងតាមវែបសាយ Yahoo News ចេញផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា មិនមានការអត្ថាធិប្បាយភ្លាមៗចំពោះការអះអាងនេះ ពីអាជ្ញាធរព្រែកជីកប៉ាណាម៉ាទេ ប៉ុន្តែដំណឹងនេះកើតឡើងដោយផ្លូវទឹកមួយនេះ គឺក្លាយជាចំណុចបង្គោល សម្រាប់រដ្ឋបាលថ្មីរបស់លោក Donald Trump។

សូមជម្រាបថា លោក Donald Trump និយាយថា ចិនមានឥទ្ធិពលខ្លាំងពេកលើព្រែកជីកនេះ ហើយលោកបានចោទប៉ាណាម៉ាថា គិតថ្លៃលើសកម្រិតសម្រាប់កប៉ាល់អាមេរិក។

លោកថា «យើងនឹងយកវាមកវិញ ឬអ្វីដែលមានឥទ្ធិពលខ្លាំងនឹងកើតឡើង»។ លោក Trump បានគំរាមដណ្តើមកាន់កាប់ព្រែកជីកប៉ាណាម៉ា ឡើងវិញដើម្បីផ្លាស់ប្តូរ ហើយលោកក៏មិនបានច្រានចោល ចំពោះការប្រើកម្លាំងបាយផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top