ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុន នឹងសន្យានាំចូលឧស្ម័ន LNG បន្ថែមទៀតពីអាមេរិក ក្នុងកិច្ចពិភាក្សាជាមួយលោក ត្រាំ

kyodo

តូក្យូ៖ ប្រភពរដ្ឋាភិបាលជប៉ុន បានឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba ត្រូវបានគេរំពឹងថា នឹងសន្យាជំរុញការនាំចូលឧស្ម័នធម្មជាតិរាវរបស់ជប៉ុន ពីសហរដ្ឋអាមេរិក នៅក្នុងកិច្ចប្រជុំទល់មុខគ្នា ជាលើកដំបូងនៅចុងសប្តាហ៍នេះ ជាមួយប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ ។

សំណើដែលរំពឹងថានឹងធ្វើឡើង ដោយលោក Ishiba ដែលកំពុងអង្គុយជាមួយលោក ត្រាំ នៅថ្ងៃសុក្រ ក្នុងទីក្រុងវ៉ាស៊ីនតោន នឹងជួយបង្កើនសន្តិសុខថាមពល សម្រាប់ប្រទេសជប៉ុន ដែលខ្វះខាតធនធាន និងជួយទីក្រុងតូក្យូ ឱ្យស្របតាមការជំរុញរបស់ប្រធានាធិបតី សហរដ្ឋអាមេរិក សម្រាប់ការជំរុញផលិតកម្មឥន្ធនៈហ្វូស៊ីល។

ប្រភព​រដ្ឋាភិបាល​ជប៉ុន​បាន​ឲ្យដឹងថា “វា​ជា​ជម្រើស​មួយ​ក្នុង​ចំណោម​ជម្រើស​មួយ ។  លោក ត្រាំ ដែល​បាន​ត្រឡប់​ទៅ​សេតវិមាន​ក្នុង​ខែ​មករា ត្រូវ​បាន​គេ​ដឹង​ថា​ពេញចិត្ត​ នឹង​ការ​បង្កើត​កិច្ច​ព្រមព្រៀង​ទ្វេភាគី និង​ដាក់​ផលប្រយោជន៍​របស់​សហរដ្ឋអាមេរិក​ជា​មុន។

លោក Ishiba ដែលបានក្លាយជានាយករដ្ឋមន្ត្រី កាលពីខែតុលាឆ្នាំមុន សង្ឃឹមថា នឹងលើកកំពស់សម្ព័ន្ធភាពសន្តិសុខជប៉ុន -អាមេរិក ដែលមានរយៈពេលយូរ ទៅកាន់កម្ពស់ថ្មី តាមរយៈការកសាង ទំនាក់ទំនងជាមួយលោក ត្រាំ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top