ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ចង់ឲ្យបណ្តាប្រទេសលោកខាងលិច សាកល្បងទទួលយកជនភៀសខ្លួនប៉ាឡេស្ទីន

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Israel Katz បានណែនាំកងកម្លាំងការពារអ៊ីស្រាអែល ហៅកាត់ថា IDF ឱ្យរៀបចំផែនការមួយដើម្បីលើកទឹកចិត្ត ប្រជាជនប៉ាឡេស្ទីនឱ្យធ្វើចំណាកស្រុក ចេញពីតំបន់ Gaza។

រដ្ឋមន្ត្រីរូបនេះដដែលក៏បានស្នើផងដែរថា ជនភៀសខ្លួនគួរតែត្រូវបានទទួលយក ដោយបណ្តាប្រទេសអ៊ឺរ៉ុបដែលប្រឆាំងនឹង សកម្មភាពយោធារបស់ក្រុងយេរូសាឡឹមខាងលិច នៅក្នុងចំនួនណាមួយ។

លោកKatz បាននិយាយទៀតដែរថា បែបនេះវានឹងអាចបង្ហាញពី ការលាក់ពុត របស់ពួកគេ ប្រសិនបើប្រទេសទាំងនេះបដិសេធ មិនទទួលយកពលរដ្ឋទាំងនោះ ។

ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីការ កត់សម្គាល់របស់ប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកនឹងកាន់កាប់តំបន់ Gaza Strip ព្រមទាំងទទួលបន្ទុកលើការកសាងឡើងវិញផង។

លោក​បាន​បន្ថែម​ថា ប្រជាជន​ប៉ាឡេស្ទីន​ ដែល​រស់​នៅ​ទី​នោះ​គួរ​តែ​ចាក​ចេញ​ និងដើម្បី​ត្រូវ​បាន​ផ្តល់ជួយគាំទ្រ​ដោយ ប្រទេស​ជិត​ខាង​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top