បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានច្រានចោលការអះអាង ដែលប្រធានាធិបតីអាមេរិក Donald Trump ស្នើឱ្យដាក់ពង្រាយទាហានអាមេរិកទៅកាន់តំបន់ Gaza ។
កាលពីថ្ងៃអង្គារ ក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក Netanyahu លោក Trump បានប្រកាសថា សហរដ្ឋអាមេរិកនឹងកាន់កាប់តំបន់ Gaza Strip ដែលត្រូវបានបំផ្លាញក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ហើយបង្វែរទឹកដីទៅជា ទន្លេដ៏រុងរឿងនៃមជ្ឈិមបូព៌ា។
ប៉ុន្តែយ៉ាងណាក្តីនៅពេលត្រូវបានសួរ ដោយអ្នកកាសែតនៅពេលក្រោយថាតើ គាត់នឹងបញ្ជូនទាហានអាមេរិកចូល ទៅក្នុងតំបន់ហ្កាហ្សា ឬយ៉ាងណានោះលោក Trump បាននិយាយថាគាត់នឹង ធ្វើអ្វីដែលចាំបាច់ ។
ថ្លែងទៅកាន់ Fox News កាលពីថ្ងៃព្រហស្បតិ៍ ក្នុងអំឡុងដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងវ៉ាស៊ីនតោន នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ក៏ត្រូវបានសួរក្នុងអំឡុងពេល សម្ភាសន៍ផ្ទាល់ជាមួយលោក Sean Hannity ដើម្បីធ្វើអត្ថាធិប្បាយលើការរំពឹងទុក របស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដែលថាលោក Trump មានបំណងឱ្យសហរដ្ឋអាមេរិកកាន់កាប់តំបន់ហ្គាហ្សា។
លោកនាយករដ្ឋមន្ត្រីបាននិយាយថា មែនហើយ ខ្ញុំមិនគិតថា គាត់និយាយអំពីការបញ្ជូនទាហានអាមេរិក ដើម្បីបំពេញការងារបំផ្លាញនោះទេ។ លោក Netanyahu បានឆ្លើយតបទៀតដោយសង្កត់ធ្ងន់ថា នោះជាការប្តេជ្ញាចិត្តរបស់យើង ការងាររបស់យើង ហើយយើងប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះវា ៕
ប្រែសម្រួល៖ ស៊ុន លី
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)