ព័ត៌មានអន្តរជាតិ

លោក Netanyahu ៖ អ៊ីស្រាអ៊ែល គឺជាអ្នកដែលបានជោគជ័យ ក្នុងការរារាំងផែនការ ផលិតនុយក្លេអ៊ែរររបស់អ៊ីរ៉ង់

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា អ៊ីរ៉ង់ ប្រហែលជា អាចបង្កើតអាវុធ នុយក្លេអ៊ែរ បានតាំងតែពី១០ឆ្នាំមុន មកម្ល៉េះប្រសិនបើរដ្ឋជ្វីហ្វ របស់ខ្លួនមិនបានចាត់វិធាន ការទេនោះ។

ការអត្ថាធិប្បាយនេះ កើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីកាសែត New York Times បានរាយការណ៍ថា អ្នកវិទ្យាសាស្ត្រអ៊ីរ៉ង់កំពុង ធ្វើការលើវិធីសាស្រ្តលឿន ជាងមុនក្នុងការអភិវឌ្ឍ អាវុធនុយក្លេអ៊ែរ។
យោងតាមប្រភពស៊ើបការណ៍សម្ងាត់ របស់សហរដ្ឋអាមេរិក ក្រុមអ្នកវិទ្យាសាស្ត្រដែលមានមូលដ្ឋាននៅទីក្រុងតេហរ៉ង់ ត្រូវបានគេផ្តល់ភារកិច្ចក្នុងការស្វែងរកវិធីថ្មី ដើម្បីផលិតគ្រាប់បែកបរមាណូ។

របាយការណ៍នេះ ក៏បានបង្ហាញផងដែរថា ការស៊ើបការណ៍សម្ងាត់ថ្មី គឺស្ថិតក្នុងចំណោមប្រធានបទដែលបានពិភាក្សា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់លោក Netanyahu ទៅកាន់សហរដ្ឋអាមេរិកក្នុងសប្តាហ៍នេះ។

គួររំលឹកដែរថា កាលពីនៅក្នុងឆ្នាំ២០១៥ ប្រទេសអ៊ីរ៉ង់ បានឈានដល់កិច្ចព្រមព្រៀង នុយក្លេអ៊ែរ ជាមួយមហាអំណាចពិភពលោក ដែលត្រូវបានគេស្គាល់ថា ជាផែនការសកម្មភាព ទូលំទូលាយរួម ដែលកំណត់កម្មវិធី នុយក្លេអ៊ែរ របស់ទីក្រុងតេហរ៉ង់ជាថ្នូរ នឹងការបន្ធូរបន្ថយទណ្ឌកម្ម ដោយផ្នែកពីសំណាក់ លោកខាងលិច ៕

ប្រែសម្រួល៖ស៊ុនលី

To Top