ព័ត៌មានអន្តរជាតិ

តួលេខផ្លូវការកំណើនសេដ្ឋកិច្ច របស់ប្រទេសរុស្សីកាលពីឆ្នាំ២០២៤ ទទួលបានទៅដល់ ៤,១ភាគរយ

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ផលិតផលក្នុងស្រុកសរុបឬហៅកាត់ថា GDP របស់រុស្ស៊ីបានឈានដល់កម្រិតខ្ពស់កាលពីឆ្នាំមុន នេះបើយោងតាមនាយករដ្ឋមន្ត្រីលោក Mikhail Mishustin បានអះអាង។

លោកនាយករដ្ឋមន្ត្រីបានធ្វើការកត់សម្គាល់កាលពីថ្ងៃសុក្រ ក្នុងអំឡុងពេលជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ស្តីពីគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចសម្រាប់កំណើនប្រកបដោយចីរភាព។

លោក Mishustin បានដកស្រង់ទិន្នន័យដែលចេញផ្សាយដោយទីភ្នាក់ងារស្ថិតិរដ្ឋរបស់រុស្ស៊ី Rosstat ដែលបានរាយការណ៍ថា GDP បានកើនឡើង ៤,១ភាគរយនៅក្នុងឆ្នាំ២០២៤ ត្រូវបានជំរុញដោយការវិនិយោគខ្ពស់ និងសកម្មភាពអ្នកប្រើប្រាស់យ៉ាងខ្លាំងក្លា។

យោងតាមលោកនាយករដ្ឋមន្ត្រីក៏បានឲ្យដឹងទៀតដែរថា GDP បន្ទាប់បន្សំរបស់រុស្ស៊ីបានឈានដល់កម្រិតខ្ពស់បំផុតនៃ ឬប្រមាណជា២០០ទ្រីលាន rubles ឬជាង២ទ្រីលានដុល្លារនៅចុងឆ្នាំ២០២៤ ។

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា សេដ្ឋកិច្ចរុស្ស៊ីកំពុងសម្របខ្លួនដោយជោគជ័យចំពោះការដាក់ទណ្ឌកម្ម មិនដូចប្រទេសមួយចំនួនដែលយល់ព្រមដាក់ទណ្ឌកម្ម ដែលពេលនេះកំពុងប្រឈមនឹងការជាប់គាំងនោះទេហើយលោក Mishustin បានពិពណ៌នាអំពីវិស័យផលិតកម្មថាជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ី៕

ប្រែសម្រួល៖ ស៊ុនលី

To Top