ព័ត៌មានអន្តរជាតិ

K-Research ៖ រោងចក្រនៅក្នុងប្រទេសថៃកាន់តែច្រើន ត្រូវគេរំពឹងថា នឹងបិទទ្វារនៅឆ្នាំនេះ

Bangkok Post

បរទេស៖ យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn (K-Research) បានឱ្យដឹងដោយលើកឡើងពីការធ្លាក់ចុះនៃវិស័យផលិតកម្ម និងបញ្ហាប្រឈមសេដ្ឋកិច្ចដែលកំពុងបន្តថា រោងចក្រនៅក្នុងប្រទេសថៃកាន់តែច្រើនត្រូវបានគេរំពឹងថា នឹងបិទទ្វារនៅឆ្នាំនេះច្រើនជាងកាលពីពីរឆ្នាំមុន ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាម ​​Think Tan អត្រានៃការបិទរោងចក្រគឺខ្ពស់ជាង ១០០ ក្នុងមួយខែកាលពីឆ្នាំមុនសម្រាប់ឆ្នាំទីពីរជាប់ៗគ្នា។ អត្រាបិទខ្ពស់បំផុតគឺសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) ដែលសន្មតថាមានដើមទុនមានកំណត់។

ជាមធ្យម ដើមទុនចុះបញ្ជីរបស់ក្រុមហ៊ុនដែលបានបិទរោងចក្ររបស់ពួកគេក្នុងឆ្នាំ ២០២៤ គឺទាបជាងក្រុមហ៊ុនដែលបានបិទរោងចក្រនៅឆ្នាំ២០២៣ ចំនួន ៣.៨ ដង។

ដើមទុនចុះបញ្ជីសរុបរបស់ក្រុមហ៊ុនដែលបានបិទរោងចក្រកាលពីឆ្នាំមុនគឺ ៤៧,៨ពាន់លានបាត ធ្លាក់ចុះពីជាង ១៨០ ពាន់លានបាតក្នុងឆ្នាំ ២០២៣។

ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២២ មានការបិទរោងចក្រចំនួន ៤.៨៥៥ និងរោងចក្រថ្មីចំនួន ១.៨១៨ បានបើក ដែលបណ្តាលឱ្យមានរោងចក្រសរុបប្រហែល ១២៧ ត្រូវបានបិទក្នុងមួយខែក្នុងរយៈពេលពីរឆ្នាំ៕

ប្រែសម្រួលៈ ណៃ តុលា

To Top