ព័ត៌មានអន្តរជាតិ

អ៊ុយក្រែនបើកការវាយប្រហារលើទីក្រុងក្នុងតំបន់ Donetskបណ្តាលឲ្យស្លាប់និងរបួសច្រើននាក់

afp

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីជាន់ខ្ពស់ក្នុងតំបន់ លោក Denis Pushilin បាននិយាយកាលពីថ្ងៃសៅរ៍ថា យោធាអ៊ុយក្រែនបានបើកការវាយប្រហារដោយមីស៊ីលតម្រង់ទៅលើកណ្តាលទីក្រុង Makeevka នៃសាធារណរដ្ឋប្រជាមានិត Donetsk (DPR) របស់ប្រទេសរុស្ស៊ី។

មន្ត្រីដដែលរូបនេះ​បាន​បន្ត​ថា ការ​វាយ​ប្រហារ​នេះ​បាន​វាយ​ប្រហារ​តំបន់​លំនៅឋាន​មួយ​កន្លែងហើយជាលទ្ធផលបណ្តាល​ឲ្យមាន​មនុស្ស​០១នាក់​ស្លាប់ និង​១០​នាក់​ទៀត​រង​របួស។

លោកPushilin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើបណ្តាញ Telegram ផ្លូវការរបស់គាត់ថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីអាចស្ទាក់ចាប់មីស៊ីលអ៊ុយក្រែនបាន ប៉ុន្តែបំណែករបស់វានៅតែធ្លាក់ក្នុងសង្កាត់កណ្តាលទីក្រុង។

លោក​បាន​បន្ថែម​ថា ប្លុក​ផ្ទះល្វែង​មួយ​ចំនួន ព្រម​ទាំង​រថយន្ត ១៥ គ្រឿង​បាន​រង​ការ​ខូច​ខាត​ក្នុង​ការ​វាយប្រហារទៅលើទីក្រុង Makeevka ត្រូវបានគេស្គាល់ថាគឺជាតំបន់ជាយក្រុងភាគខាងកើតនៃរដ្ឋធានី Donetsk។

គួរឲ្យដឹងដែរថាប្រទេសរុស្ស៊ីតែងតែ​បាន​ចោទ​ប្រកាន់​អ៊ុយក្រែន​ជាញឹកញាប់តែងតែ​បាន​បើក​ការ​វាយ​ប្រហារ​លើ​គោល​ដៅ​ជន​ស៊ីវិល​ចំពេល​មាន​ជម្លោះ​ដែល​កំពុង​កើត​ឡើង​រវាង​ក្រុង​មូស្គូ និង​ក្រុង​គៀវ៕

ប្រែសម្រួល៖ ស៊ុនលី

To Top