ព័ត៌មានអន្តរជាតិ

លោក ត្រាំ បញ្ជាក់ថា ក្រុមហ៊ុន Nippon Steel នឹងវិនិយោគច្រើនក្នុងទំហំធំនៅអាមេរិក ប៉ុន្ដែមិនមែនទិញក្រុមហ៊ុន US Steel នោះទេ

kyodo

វ៉ាស៊ីនតោន៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានឲ្យដឹងថា ក្រុមហ៊ុន Nippon Steel Corp. របស់ប្រទេសជប៉ុន នឹងលែងស្វែងរកការកាន់កាប់ទាំងស្រុងលើក្រុមហ៊ុន United States Steel Corp. ប៉ុន្តែក្រុមហ៊ុននេះនឹង “វិនិយោគយ៉ាងខ្លាំង” នៅក្នុងក្រុមហ៊ុនផលិតរបស់សហរដ្ឋអាមេរិក។

នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយនៅឯសេតវិមានបន្ទាប់ពីកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba លោក ត្រាំ បាននិយាយច្រើនដងថា ក្រុមហ៊ុនដែលគ្រោងនឹងវិនិយោគគឺក្រុមហ៊ុន Nissan Motor Co មន្ត្រីសហរដ្ឋអាមេរិកមួយរូបក្រោយមកបានបញ្ជាក់ថាលោក ត្រាំ បានហៅច្រឡំថា ក្រុមហ៊ុន Nippon Steel ជាក្រុមហ៊ុនផលិតរថយន្តជប៉ុន។

លោក ត្រាំ បានលើកឡើងថា “ខ្ញុំចូលចិត្តគំនិតនេះ ។ ក្រុមហ៊ុន US Steel គឺជាក្រុមហ៊ុនដ៏សំខាន់សម្រាប់ពួកយើង” ដោយបន្ថែមថា លោកនឹងសម្រុះសម្រួល កិច្ចព្រមព្រៀងរវាងក្រុមហ៊ុនអាមេរិក និងក្រុមហ៊ុនជប៉ុន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

លោកបាន​លើកឡើងថា “ខ្ញុំ​មិន​ចង់​ទិញ​ទេ ប៉ុន្តែ​ការ​វិនិយោគ​ដែល​ខ្ញុំ​ចូលចិត្ត​”។ ខណៈពេលដែលភាពជាក់លាក់នៃផែនការនេះនៅតែមិនច្បាស់លាស់ លោក ត្រាំ បានលើកឡើងថា លោកមានការរំភើប ចំពោះកិច្ចប្រជុំជាមួយនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nippon Steel នៅសប្តាហ៍ក្រោយ។

ទាំង ត្រាំ និងអ្នកស្នងតំណែងមុនរបស់លោក គឺលោក ចូ បៃដិន បានជំទាស់ម្តងហើយម្តងទៀតចំពោះការលក់ក្រុមហ៊ុនផលិតដែករបស់សហរដ្ឋអាមេរិក ដែលប្រឈមមុខនឹងការប្រយុទ្ធទៅឱ្យ Nippon Steel ។

ការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើល និងច្របូកច្របល់នេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីលោក ត្រាំ ត្រូវបានគេរាយការណ៍ថា បានជួបជាមួយនាយកប្រតិបត្តិក្រុមហ៊ុនដែកថែបអាមេរិកលោក David Burritt នៅសេតវិមាន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top