ព័ត៌មានអន្តរជាតិ

ក្រុមហាម៉ាសបន្តដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលបន្ថែមទៀតជាថ្នូរនឹងការទទួលបានអ្នកទោសរបស់ខ្លួនមកវិញ

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RTក្រុមហាម៉ាស់បានសម្រេចិត្តក្នុងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលបីនាក់ទៀតដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលការលុកលុយរបស់ខ្លួនកាលពីថ្ងៃទី៧ខែតុលា ឆ្នាំ២០២៣ដែលជាផ្នែកនៃកិច្ចព្រមព្រៀងឈប់បាញ់គ្នាកាលពីពេលថ្មីៗនេះ។

អ៊ីស្រាអែលបានឆ្លើយតបទៅនឹងការផ្លាស់ប្តូរនេះដោយការដោះលែងអ្នកទោសប៉ាឡេស្ទីន១៨៣នាក់ផ្សេងទៀត នេះបើយោងតាមអាជ្ញាធរពន្ធនាគាររបស់ប្រទេស ពួក​គេ​ត្រូវ​បាន​គេ​បញ្ជូន​តាម​ឡានក្រុង​ទៅ​ក្រុង Ramallah ក្នុង​តំបន់ West Bank ដែលខ្លួនកំពុង​កាន់កាប់។

ការផ្លាស់ប្តូរអ្នកទោសគ្នាលើកនេះដាក់ចំនួនសរុបនៃចំណាប់ខ្មាំងដែលត្រូវបានដោះលែងដោយក្រុមហាម៉ាសចាប់តាំងពីការចាប់ផ្តើមនៃបទឈប់បាញ់នៅថ្ងៃទី១៩ខែមករានៅមនុស្ស២១នាក់; ១៦ នាក់​ជា​ជនជាតិ​អ៊ីស្រាអែល និង ៥ នាក់​ទៀត​ជា​ពលរដ្ឋ​ថៃ។

នៅព្រឹកថ្ងៃដដែល ជនជាតិអ៊ីស្រាអែល៣នាក់ដែលមានឈ្មោះដូចជា Eli Sharabi អាយុ៥២ ឆ្នាំ Ohad Ben Ami អាយុ៥៦ ឆ្នាំ និង Or Levy អាយុ ៣៤ឆ្នាំបានបង្ហាញខ្លួននៅលើឆាកនៅចំពោះមុខហ្វូងមនុស្សនៅទីក្រុង Deir al-Balah កណ្តាលហ្គាហ្សា ហើយបានចុះហត្ថលេខាលើឯកសារប្រគល់ដែលរៀបចំដោយក្រុមហាម៉ាស។

សេចក្តីថ្លែងការណ៍មួយពីការិយាល័យនាយករដ្ឋមន្ត្រី Benjamin Netanyahu កាលពីថ្ងៃសៅរ៍បានពណ៌នាអំពីរូបរាងស្លេកស្លាំងនៃចំណាប់ខ្មាំងបីនាក់ដែលត្រូវបានដោះលែងដោយក្រុមហាម៉ាសថាជារឿងគួរឱ្យភ្ញាក់ផ្អើល ដោយបញ្ជាក់ថាអ៊ីស្រាអែលនឹងចាត់វិធានការទាក់ទងនឹងស្ថានភាពនេះ៕

ប្រែសម្រួល៖ ស៊ុនលី

To Top