បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស់បានព្រមានថា បទឈប់បាញ់ដ៏ផុយស្រួយនៅតំបន់ហ្គាហ្សាគឺប្រឈមនឹងហានិភ័យនៃ ការដួលរលំទៅវិញនៅពេលនេះ ។ ក្រុមសកម្មប្រយុទ្ធបានចោទប្រកាន់អ៊ីស្រាអែលថាបានបរាជ័យក្នុងការរក្សាការប្តេជ្ញាចិត្តរបស់ខ្លួននៅក្រោមបទឈប់បាញ់ដែលបានបញ្ឈប់ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅក្នុងក្របខណ្ឌប៉ាឡេស្ទីនជិត ៣សប្តាហ៍មុន។
យើងបានដឹងហើយថាបទឈប់បាញ់គ្នាចុងក្រោយនេះគឺបានកកើតឡើងដែលជាការសម្របសម្រួលដោយប្រទេសកាតា ប្រទេសអេហ្ស៊ីប និងអាមេរិកហើយមានបំណងធ្វើឡើងជាបីដំណាក់កាល។
ក្នុងដំណាក់កាលដំបូង ក្រុមហាម៉ាស់គ្រោងនឹងដោះលែងចំណាប់ខ្មាំង៣៣នាក់ រួមទាំងកុមារ ទាហានស្ត្រី អ្នករបួស និងអ្នកជំងឺ ជាថ្នូរនឹងប្រជាជនប៉ាឡេស្ទីនចំនួន ១,៩០៤នាក់ ដែលអាជ្ញាធរអ៊ីស្រាអែលចាប់ដាក់គុកតាំងពីយូរមកហើយ។
ដោយឡែកកាលពីថ្ងៃសៅរ៍ អ្នកជាប់ឃុំប៉ាឡេស្ទីន ១៨៣នាក់ដែលត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារអ៊ីស្រាអែលត្រូវបានដោះលែងបន្ថែមទៀត ខណៈដែលក្រុមហាម៉ាស់បានដោះលែងអ្នកជាប់ឃុំឃាំងអ៊ីស្រាអែល៣នាក់ដែលខ្លួនកំពុងឃុំខ្លួននៅហ្គាហ្សា៕
ប្រែសម្រួល៖ ស៊ុនលី
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)