បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ក្រសួងការពារជាតិអាមេរិក បានប្រកាសកាលពីថ្ងៃសុក្រថា ក្រសួងការបរទេស បានអនុម័តការលក់យោធា ទៅឱ្យអ៊ីស្រាអែលសរុបជាង ៧ ពាន់លានដុល្លារបន្ថែមទៀត ហើយនឹងផ្តល់គ្រាប់បែក និងមីស៊ីលរាប់ពាន់គ្រាប់។
កិច្ចព្រមព្រៀងលក់អាវុធចុងក្រោយនេះ វាកើតឡើង ចំពេលមានកិច្ចព្រមព្រៀង បទឈប់បាញ់កម្រិតស្រាលមួយរវាង រដ្ឋាភិបាលយេរូសាឡឹម និងក្រុមហាម៉ាស។
រំលឹកដែរថាកាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក Donald Trump បានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នៅសេតវិមាន។
ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាន រួមមួយ លោក Trump បានបង្ហើបអំពីផែនការ នៃការកាន់កាប់ទីក្រុងវ៉ាស៊ីនតោននៅក្នុងតំបន់ Gazaហើយ លោកក៏ បានស្នើឱ្យមានការផ្លាស់ ទីលំនៅរបស់ជនជាតិ ប៉ាឡេស្ទីននៅខាងក្រៅតំបន់ហ្គាហ្សាទៀតផង ដោយឲ្យរដ្ឋជិតខាងទាំងឡាយ នឹងត្រូវបង់ថ្លៃចំពោះកិច្ចការងារនេះ។
យោងតាមទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិហៅកាត់ថាDSCAសំណើលក់ដាច់ដោយឡែកពីរត្រូវបានបញ្ជូនទៅសភាកាលពីថ្ងៃសុក្រ ដែលក្នុងនោះ មួយគឺសម្រាប់ទំហំ៦,៧៥ពាន់លានដុល្លារ នៃគ្រាប់រំសេវ ឧបករណ៍បង្ហាញផ្លូវនិង ឧបករណ៍ពាក់ព័ន្ធផ្សេងទៀតហើយ ការចែកចាយ នឹងចាប់ផ្តើមនៅឆ្នាំនេះតែម្តង៕
ប្រែសម្រួល៖ស៊ុនលី
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)