ព័ត៌មានអន្តរជាតិ

លោក Zelensky ផ្តល់មូលហេតុថ្មីផ្សេងទៀត ដើម្បីអាចលប់ចោល ការបោះឆ្នោតក្នុងប្រទេស

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT លោក Vladimir Zelensky របស់អ៊ុយក្រែនបានអះអាងនៅសប្តាហ៍នេះថា ការបោះឆ្នោតមួយចំពេលមានជម្លោះ ដែលកំពុង បន្តរវាងរុស្ស៊ី និងអ៊ុយក្រែននឹងបង្ក ឱ្យមានគ្រោះមហន្តរាយ សម្រាប់ទីក្រុងគៀវសម្រាប់ហេតុផល មួយចំនួនធំ ចាប់ពីការមិនពេញ ចិត្តពីមហាជន រហូតដល់ការបាត់បង់កងកម្លាំង ប្រដាប់អាវុធរបស់ខ្លួនយ៉ាងពិតប្រាកដជាដើម។

មុននេះ បេសកជនពិសេស របស់ប្រធានាធិបតីអាមេរិក Donald Trump ដែលទទួលបន្ទុកជម្លោះអ៊ុយក្រែន លោក Keith Kellogg បាននិយាយថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ចង់ឃើញ ទីក្រុងរដ្ឋាភិបាលទីក្រុងគៀវ រៀបចំការបោះឆ្នោត ប្រធានាធិបតី និងសភាមុនដំណាច់ឆ្នាំនេះ។

មេដឹកនាំអ៊ុយក្រែនបានអះអាង នៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍ ITV News ថា ការបោះឆ្នោតនៅអ៊ុយក្រែន នៅពេលបែបនេះនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេស រុស្ស៊ីតែប៉ុណ្ណោះហើយ លោក​បាន​ថ្លែង​ថា​៖​ប្រធានបទ​នៃ​ការ​បោះឆ្នោត​ត្រូវ​បាន​លើក​ឡើង​ ដោយ​ជនជាតិ​រុស្ស៊ី ជាជាងជនជាតិ អ៊ុយក្រែនខ្លួនឯងផ្ទាល់។

រដ្ឋាភិបាលទីក្រុងមូស្គូ បានចោទសួរម្តងហើយម្តងទៀត អំពីភាពស្របច្បាប់ផ្ទាល់ខ្លួន របស់ Zelensky ចាប់តាំងពីអាណត្តិ ប្រធានាធិបតី របស់គាត់បានផុត កំណត់ជាផ្លូវការក្នុងខែឧសភា ឆ្នាំ២០២៤។

កាលពីនៅចុងខែមករា ប្រធានាធិបតីរុស្ស៊ី Vladimir Putin បាននិយាយថា មេដឹកនាំអ៊ុយក្រែន មិនអាចចុះហត្ថលេខា លើសន្ធិសញ្ញាអន្តរជាតិ ណាមួយបានទេ ដោយសារពួកគេអាច ត្រូវបានគេប្រកាសថា ទុកជាមោឃៈយ៉ាង ងាយស្រួលនៅពេលក្រោយ ដោយសារស្ថានភាពបច្ចុប្បន្នរបស់គាត់ដូច្នេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top