ការប្រកួតកីឡារដូវរងាអាស៊ីក្រុង Harbin បានបង្កើតមេដាយមាសចំនួន ១៣គ្រឿង នៅថ្ងៃទី១៣ ខែកុម្ភៈ គណៈប្រតិភូកីឡាចិនទទួលបានមេដាយមាស ៧គ្រឿង។
កីឡាការនីចិនXu Mengtao ម្ចាស់ជើងឯកនៃការប្រកួតកីឡាអូឡាំពិក រដូវរងាទីក្រុងប៉េកាំងដែលមានអាយុ៣៤ឆ្នាំ បានទទួលមេដាយមាសលើវិញ្ញាសាជិះស្គីសេរី លើអាកាសផ្នែកនារី។ ក្នុងវិញ្ញាសាជិះស្គីល្បឿនលឿន លើផ្លូវរត់ខ្លីដែលបានបញ្ចប់នៅថ្ងៃដដែល ក្រុមអត្តពលិកចិនដណ្តើមបានជើងឯក លើវិញ្ញាសារត់បណ្តាក់នារីចម្ងាយ៣០០០ម៉ែត្រ ។
គិតរហូតដល់ថ្ងៃទី៩ខែកុម្ភៈ គណៈប្រតិភូកីឡាចិនបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតារាងមេដាយដោយទទួលបានមេដាយមាស១៥គ្រឿង មេដាយប្រាក់១៥គ្រឿង និងមេដាយសំរឹទ្ធ១៤គ្រឿង គណៈប្រតិភូកីឡាកូរ៉េខាងត្បូងឈរនៅលេខរៀងទី២ ដោយទទួលបានមេដាយមាស១១គ្រឿង មេដាយប្រាក់៩គ្រឿង និងមេដាយសំរឹទ្ធ៧គ្រឿង ហើយគណៈប្រតិភូកីឡាជប៉ុនជាប់ចំណាត់ថ្នាក់លេខ ៣ ដោយទទួលបានមេដាយមាស៣គ្រឿង មេដាយប្រាក់២គ្រឿងនិងមេដាយសំរឹទ្ធ ៦គ្រឿង៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)