ព័ត៌មានអន្តរជាតិ

បទវិភាគ​ ៖ ព្រឹត្តិការណ៍កីឡាអាស៊ី រដូវរងាលើកទី ៩ នឹងធ្វើឱ្យកម្លាំងចលករ នៃសេដ្ឋកិច្ចព្រិលទឹកកក ត្រូវបានបញ្ចេញជាបន្តបន្ទាប់

ធ្វើដំណើរទៅកាន់ក្រុង Harbin ដើម្បីទទួលអារម្មណ៍ពីបរិយាកាស នៃព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងា ធ្វើដំណើរទៅកាន់តំបន់ Altay នៃភូមិភាគស្វយ័ត Xinjiang ដើម្បីជិះស្គីទឹកកកដ៏អស្ចារ្យ ធ្វើដំណើរទៅកាន់តំបន់ Gangshka ខេត្ត Qinghai ដើម្បីឡើងភ្នំព្រិលទីមួយ ក្នុងបទពិសោធន៍ជីវិតរបស់ខ្លួន ។ល។ ប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់នានា នៃប្រទេសចិន បានអភិវឌ្ឍយ៉ាងខ្លាំងក្លា នូវកីឡាព្រិលទឹកកក និងឧស្សាហកម្មព្រិលទឹកកក តាមលក្ខខណ្ឌរៀងៗខ្លួន ដែលបានបំផុសភាព រស់រវើក នៃសេដ្ឋកិច្ចព្រិលទឹកកក ធ្វើឱ្យទម្រង់ទេសចរណ៍វប្បធម៌រដូវរងា មានភាពសម្បូរបែប ដែលសម្រេចបាននូវ” ការលោតផ្លោះ ជាប្រវត្តិសាស្ត្រពី” ធនធានត្រជាក់”ទៅជា”សេដ្ឋកិច្ចក្តៅ” ។

ព្រឹត្តិការណ៍កីឡា អាស៊ីរដូវរងាលើកទី ៩ បានបើកធ្វើយ៉ាងឱឡារិកនៅទីក្រុង Harbin ខេត្ត Heilongjiang ប្រទេសចិន នៅយប់ថ្ងៃទី ៧ ខែកុម្ភៈ ។ ព្រឹត្តិការណ៍កីឡា អាស៊ីរដូវរងាលើកនេះ គឺជាព្រឹត្តិការណ៍កីឡាព្រិលទឹកកក អន្តរជាតិដ៏ចម្រុះសំខាន់ៗមួយលើកទៀត ដែលប្រទេសចិន បានរៀបចំធ្វើ បន្ទាប់ពីព្រឹត្តិការណ៍កីឡា អូឡាំពិករដូវរងាក្រុងប៉េកាំង នេះហើយក៏ជាលើកទីបី ដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងាផងដែរ ។

ចាប់តាំងពីក្រុងប៉េកាំង បានស្នើសុំរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង ដោយជោគជ័យមក ឧស្សាហកម្មព្រិលទឹកកក បានឡើងកម្តៅយ៉ាង ឆាប់រហ័ស ព្រមទាំងបានបង្ហាញ ពីសក្តានុពលអភិវឌ្ឍន៍ដ៏ខ្លាំងក្លា ។ កាលពីខែវិច្ឆិកា ឆ្នាំ ២០២៤ «សេចកី្តណែនាំមួយចំនួន ស្តីពីការបំផុសកម្លាំងរស់រវើក នៃសេដ្ឋកិច្ចព្រិលទឹកកក តាមរយៈការអភិវឌ្ឍកីឡា ព្រិលទឹកកក ប្រកបដោយកម្រិតខ្ពស់» ត្រូវបានចេញផ្សាយ ក្នុងគោលបំណងពង្រឹង និងពង្រីកសមិទ្ធផល នៃ”ការជំរុញឱ្យប្រជាជនបីរយលាននាក់ ចូលរួមកីឡាព្រិកទឹកកក”ដើម្បីជំរុញ ឱ្យសេដ្ឋកិច្ចព្រិលទឹកកកក្លាយ ទៅជាចំណុចកំណើនថ្មីមួយ ។

នាពេលបច្ចុប្បន្ននេះ តំបន់នានានៃប្រទេសចិន បានប្រើប្រាស់នូវធនធានទេសចរណ៍រៀងៗខ្លួន ដាក់ចេញនូវសកម្មភាពពិសេសមួយចំនួន ដែលរួមបញ្ចូលគ្នាដោយពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍និងកីឡា ដូចជា”ព្រិលទឹកកក+ដើរទិញអីវ៉ាន់” “ព្រិលទឹកកក+អាហារឆ្ងាញ់” “ព្រិលទឹកកក+ទេសចរណ៍” និង”ព្រិលទឹកកក+កីឡា”ជាដើម ។ ដោយឡែកនៅក្រុង Harbin ខេត្ត Heilongjiang ទីក្រុងទាំងមូលកំពុង បង្កើតទម្រង់ថ្មី និងទិដ្ឋភាពថ្មី ជុំវិញព្រឹត្តិការណ៍ កីឡាអាស៊ីរដូវរងាលើកទី ៩ ។ ទីក្រុង Bayannur ភូមិភាគស្វយ័តម៉ុងហ្គោលី ក្នុងបានរៀបចំ មហោស្រពព្រិល ទឹកកក ដើម្បីចាប់ផ្តើមរដូវកាល ទេសចរណ៍ ព្រិលទឹកកកក្នុងតំបន់ សកម្មភាពជិះស្គីលើកដំបូង សម្រាប់ទេសចរណ៍ ព្រិលទឹកកកនៅរដូវរងាឆ្នាំ ២០២៤-២០២៥ បានធ្វើឡើង នៅស្រុក Urumqi ភូមិភាគស្វយ័ត Xinjiang អ្នកនិយមចូលចិត្តកីឡាជិះស្គីទឹកកក មកពីតំបន់នានាលើពិភពលោក បានទទួលអារម្មណ៍យ៉ាងពេញលេញពីភាពសប្បាយរីករាយ លើផ្លូវព្រិលទឹកកក នៅខេត្ត Jilin និងខេត្ត Liaoning ជាដើម ទម្រង់ឧស្សាហកម្ម ដ៏សម្បូរបែប ដូចជាការប្រកួត នៃវិញ្ញាសាលើព្រិលទឹកកក និងវប្បធម៌ព្រិលទឹកកកជាដើមកំពុង រំលេចចេញឥតឈប់ឈរ ដែលបានបំពេញ បន្ថែមនូវកម្លាំងរស់រវើកថ្មី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងតំបន់ ។

សេដ្ឋកិច្ចព្រិលទឹកកក គឺចាប់ផ្តើមពីព្រិលទឹកកក តែវាមានអត្ថន័យ មិនត្រឹមតែប៉ុណ្ណឹងទេ ។ តាមទិន្នន័យដែលចេញផ្សាយ ដោយ«របាយការណ៍ សិក្សាស្រាវជ្រាវ អំពីការអភិវឌ្ឍ ឧស្សាហកម្មព្រិលទឹកកក របស់ប្រទេសចិន(២០២៥)»បង្ហាញឱ្យឃើញថា ចំនួនអ្នកទេសចរកម្សាន្តព្រិលទឹកកក នៃប្រទេសចិនក្នុងអំឡុង រដូវព្រិលទឹកកកពីឆ្នាំ ២០២៤ ដល់ ២០២៥ ត្រូវបានរំពឹងថានឹងកើនឡើងដល់ ៥២០ លាននាក់ ហើយប្រាក់ចំណូលខាង វិស័យទេសចរណ៍ត្រូវបានរំពឹងថា នឹងមានចំនួនលើសពី ៦៣០ ប៊ីលានយាន់ប្រាក់ចិន ។ តាមទិន្នន័យផ្សេងទៀតព្យាករណ៍ថា ដល់ឆ្នាំ ២០២៧ ទំហំសរុបនៃសេដ្ឋកិច្ចព្រិលទឹកកក របស់ចិននឹងឡើងដល់ ១,២ ទ្រីលានយាន់ប្រាក់ចិន ហើយដល់ឆ្នាំ ២០៣០ ទំហំសរុបនៃសេដ្ឋកិច្ចព្រិលទឹកកក របស់ចិននឹងឡើងដល់ ១,៥ ទ្រីលានយាន់ប្រាក់ចិន ។

ការឡើងកម្ដៅជាបន្តបន្ទាប់ នៃសេដ្ឋកិច្ចព្រិលទឹកកកបានជំរុញយ៉ាងខ្លាំងក្លានូវការវិវឌ្ឍរីកចម្រើនយ៉ាងផុលផុសនៃខ្សែសង្វាក់ឧស្សាហកម្មពាក់ព័ន្ធដូចជា ឧស្សាហកម្មសេវាកម្មនិងមុខ របរភោជនីយដ្ឋានជាដើម ។ ដោយឡែកនៅឆ្នាំនេះ ក្រសួងវប្បធម៌និងទេសចរណ៍ចិន បានប្រកាសផែនទីទេសចរណ៍ នៅតំបន់ព្រិលទឹកកកល្អៗ ចំនួន១២កន្លែង “ព្រិលទឹកកក+ទំនៀមទំលាប់ប្រពៃណី” “កីឡា+ទេសចរណ៍” ធ្វើឱ្យប្រជាជនកាន់តែច្រើនឡើងៗ ចូលចិត្តធ្វើទេសចរណ៍ នៅតំបន់ព្រិលទឹកកក ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ។
“ព្រិលទឹកកកក៏ជាភ្នំមាស និងភ្នំប្រាក់ដែរ “។ នៅពេលរៀបចំចាត់ចែងការងារ សេដ្ឋកិច្ចឆ្នាំ ២០២៥ សន្និសីទការងារសេដ្ឋកិច្ចមជ្ឈិមចិន បានលើកឡើងយ៉ាងច្បាស់លាស់ថា ត្រូវអភិវឌ្ឍសេដ្ឋកិច្ចព្រិលទឹកកកយ៉ាងសកម្ម ។ តំបន់ព្រិលទឹកកកដែលធ្លាប់ធ្វើឱ្យអ្នកផងមិនអាចដើរចេញពីផ្ទះ បច្ចុប្បន្ននេះវាបានទាក់ទាញភ្ញៀវទេសចរ ដែលមកពីគ្រប់ទិសទីលើពិភពលោកឱ្យទៅទស្សនាកម្សន្ត ហើយបានក្លាយជាធនធានទេសចរណ៍ ដែលទទួលប្រជាប្រិយភាព យ៉ាងខ្លាំង ។ នៅពីក្រោយ”សន្ទុះដ៏ខ្លាំងក្លា របស់ព្រិលទឹកកក”គឺជាការអនុវត្តដោយជោគជ័យ នៃ”ព្រិលទឹកកកក៏ជាភ្នំមាស និងភ្នំប្រាក់ដែរ”ដែលជាការបង្ហាញយ៉ាងខ្លាំងក្លា នូវភាពរស់រវើកនៃសេដ្ឋកិច្ចនិងសង្គមរបស់ចិន ។

ប្រទេសចិនមានប្រភពធនធានព្រិលទឹកកកដ៏សម្បូរបែបនិងមានលក្ខខណ្ឌធម្មជាតិដ៏វិសេសវិសាល ។ ភូមិ Beiji ទីក្រុង Mohe នៃខេត្ត Heilongjiang ស្ថិតនៅចុងខាងជើងនៃដីគោកប្រទេសចិន សីតុណ្ហភាពគិតជាមធ្យមក្នុងរយៈពេលជាង ៧ ខែក្នុងមួយឆ្នាំ គឺ ក្រោមសូន្យអង្សាសេ ។ នាង Shi Ruijuan ដែលជាអ្នកភូមិ Beiji បានបើកផ្ទះ សំណាក់មួយ ដែលចំនួនបន្ទប់ភ្ញៀវបានកើនឡើងពី ៣ ដល់ ៨ បន្ទប់ ហើយការកក់បន្ទប់បានកើនឡើង ពីការ”រង់ចាំភ្ញៀវមក”នៅពេលដំបូង ទៅជាការ”បញ្ជាទិញដ៏ពេញនិយមខ្លាំង” ។ ផ្ទះសំណាក់នេះដែលទទួលការអភិវឌ្ឍ ពីអតីតកាលរហូតដល់បច្ចុប្បន្ននេះបានធ្វើជាសក្សី នៃការក្លាយជា”ភ្នំមាសនិងភ្នំប្រាក់ “នៃតំបន់ព្រិលទឹកកក ។

នៅតំបន់នានានៃប្រទេសចិន ភូមិឃុំដូចភូមិ Beiji អ៊ីចឹងដែលទទួលការអភិវឌ្ឍ ដោយពឹងផ្អែកលើសេដ្ឋកិច្ចព្រិលទឹកកកក៏មានចំនួនរាប់ពាន់រាប់ម៉ឺនផងដែរ ។

ស្រុក Chongli ខេត្ត Hebei ធ្លាប់ត្រូវបានបិទ ដោយព្រិលធ្លាក់ខ្លាំង ខណៈរដូវរងាចូលមកដល់ បច្ចុប្បន្ននេះ ទីនេះបានក្លាយជារមណីយដ្ឋានជិះស្គី ដ៏ល្បីល្បាញលើទូទាំងពិភពលោក ។ ស្រុក Chongli ដែលធ្លាប់ជាស្រុកក្រីក្រ បានបម្រះខ្លួនចេញផុតពីភាពក្រីក្រ ហើយកំពុងឆ្ពោះទៅរកការស្តារ និងអភិវឌ្ឍជនបទ ។

នៅភូមិ Hantun ខេត្ត Jilin អ្នកភូមិបានពឹងផ្អែក លើការធ្វើស្រែចំការ ដើម្បីទ្រទ្រង់ជីវភាពជាច្រើនជំនាន់មកហើយ បច្ចុប្បន្ននេះ ដោយពឹងផ្អែកលើទេសភាពធម្មជាតិ ដែលគ្រប់ដណ្តប់ដោយព្រិល ក្នុងតំបន់និងវប្បធម៌និងទំនៀមទម្លាប់ជនជាតិ Man បានអភិវឌ្ឍឧស្សាហកម្មទេសចរណ៍ ដែលបានក្លាយជា”ភូមិធូរធារ”ដ៏ល្បីឈ្មោះក្នុងតំបន់ជុំវិញ ។

ភូមិ Hongxin នៃភូមិភាគស្វយ័តម៉ុងហ្គោលី ក្នុងគឺជាភូមិភ្នំតូចមួយ ដែលមានប្រជាជនជាង ៨០០ នាក់តែប៉ុណ្ណោះ ដោយពឹងផ្អែកលើប្រភព ធនធានព្រិលទឹកកក គិតមកទល់ខែកុម្ភៈ ឆ្នាំ ២០២៤ ភូមិនេះ បានទាក់ទាញ អ្នកនិយមចូលចិត្តកីឡាព្រិលទឹកកកចំនួន ១ សែននាក់មកពីគ្រប់ទិស ទីទូទាំងប្រទេសចិនមកទស្សនាកម្សាន្ត ។ វប្បធម៌ព្រិលទឹកកកក្នុងតំបន់បានធ្វើឱ្យភូមិ Hongxin ក្លាយជា”ភូមិល្បីតាមអ៊ីនធឺណែត” ។

ក្រោមការជំរុញពី”សន្ទុះដ៏ខ្លាំងក្លា របស់ព្រិលទឹកកក” ចំនួនអ្នកទេសចរបានកើនឡើងយ៉ាងខ្លាំង សេដ្ឋកិច្ចព្រិលទឹកកក ត្រូវបានលើកកម្ពស់ ហើយប្រភពធនធាន ព្រិលទឹកកកកំពុង ធ្វើឱ្យជនបទធំនិងតូចនៅទូទាំងប្រទេសចិនមានការពេញនិយមយ៉ាងខ្លាំង ដើម្បីជំរុញការស្តារនិង អភិវឌ្ឍជនបទដោយគ្រប់ជ្រុងជ្រោយ ។

ការអភិវឌ្ឍយ៉ាងផុលផុស នៃសេដ្ឋកិច្ចព្រិលទឹកកក កំពុងបញ្ចេញនូវកម្លាំងជីវិតនិងភាពរស់រវើកដ៏ច្រើនសន្ធឹក ។ ស្របពេលដែលតំបន់នានា បានបញ្ចេញនូវ” កម្លាំងចលករ ដោយព្រឹល ទឹកកក”ជាបន្តបន្ទាប់ សេដ្ឋកិច្ចព្រិលទឹកកកមុខ ជានឹងបន្តបង្កើតជា “អច្ឆរិយព្រិលទឹកកក” របស់ប្រទេសចិន ជាមិនខាន ហើយ”សន្ទុះដ៏ខ្លាំងក្លា របស់ព្រិលទឹកកក”មុខជានឹងជំរុញឧស្សាហកម្ម ពាក់ព័ន្ធឱ្យទទួលប្រជាប្រិយភាពខ្លាំងជាក់ជាមិនខាន ដើម្បីផ្តល់នូវកម្លាំងជំរុញ ដ៏ខ្លាំងក្លាសម្រាប់ការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ របស់ប្រទេសចិន ៕

To Top