បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថា មេដឹកនាំអ៊ុយក្រែនលោក Vladimir Zelensky មានបំណងចង់បញ្ចប់អរិភាពជាមួយនឹងរុស្ស៊ីh;y លោកបានបន្ថែមថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក៏ចង់ដោះស្រាយជម្លោះនេះដែរ។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ លោក Trump មានឱកាសជាច្រើនបានសន្យាថានឹងនាំភាគីជម្លោះទាំងពីរនាក់មកតុចរចាដើម្បីទទួលបានកិច្ចព្រមព្រៀងសន្តិភាពមួយដែលពេញច្បាប់សម្រាប់អ៊ុយក្រែន។
នៅក្នុងការបង្ហោះនៅលើវេទិកាសង្គម Truth Social របស់គាត់កាលពីថ្ងៃពុធ លោក Trump បាននិយាយថាគាត់ ទើបតែនិយាយ ជាមួយនឹងលោក Zelensky ដោយបន្ថែមថា គាត់ដូចជាប្រធានាធិបតីPutin ដែរដែលចង់បង្កើតសន្តិភាពមួយឲ្យបាន ។
គួរឲ្យដឹងដែរថាប្រមុខការទូតអាមេរិកបាននិយាយថា កិច្ចប្រជុំមួយកំពុងត្រូវបានបង្កើតឡើងនៅថ្ងៃសុក្រក្នុងទីក្រុង Munich ដោយមានអនុប្រធានាធិបតី JD Vance និងរដ្ឋមន្ត្រីការបរទេសMarco Rubio ដឹកនាំគណៈប្រតិភូអាមេរិកផងដោយ លោកបានសម្តែងក្តីសង្ឃឹមថា ការចរចានឹងទទួលបានលទ្ធផល ជាវិជ្ជមានជាមិនខាន៕
ប្រែសម្រួល៖ស៊ុនលី
