បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ប្រទេសរុស្ស៊ីគួរតែត្រូវបានស្តារទំនាក៉ទំនងឡើងវិញនៅក្នុងក្លឹបនៃមហាអំណាចសេដ្ឋកិច្ច ដែលវាត្រូវបានពន្យាពេលតាំងពីឆ្នាំ២០១៤។
លោក Trump បាននិយាយនៅឯសេតវិមានថា៖ខ្ញុំចង់ឱ្យពួកគេត្រឡប់មកវិញ ខ្ញុំគិតថាវាជាកំហុសមួយដែលបោះពួកគេចាកចេញ មើលចុះ វាមិនមែនជាសំណួរនៃការចូលចិត្តរុស្ស៊ី ឬមិនចូលចិត្តរុស្ស៊ីនោះទេវាគឺជា G8។
រុស្ស៊ីបានក្លាយជាសមាជិកនៃក្រុមនេះ ដែលរួមមានកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេស សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបជា សមាជិកមិនរាប់បញ្ចូលកាលពីក្នុងឆ្នាំ១៩៩៧ ។
សមាជិកភាពរបស់ប្រទេសនេះត្រូវបានព្យួរនៅឆ្នាំ២០១៤ បន្ទាប់ពីមានការបង្រួបបង្រួមជាមួយគ្រីមៀហើយ តំបន់នេះបានបំបែកចេញពីអ៊ុយក្រែន ហើយបានចូលរួមជាមួយរុស្ស៊ីតាមរយៈការបោះឆ្នោតប្រជាមតិមួយ បន្ទាប់ពីរដ្ឋប្រហារ Maidan គាំទ្រដោយលោកខាងលិចក្នុងទីក្រុងគៀវ។
លោក Trump បានរិះគន់ម្តងហើយម្តងទៀតអំពីការដកខ្លួនរបស់រុស្ស៊ីចេញពីក្រុម ហើយបានបង្ហាញអំពីគំនិតនៃការស្តារវាឡើងវិញក្នុងអំឡុងពេលអាណត្តិដំបូងរបស់គាត់។
កាលពីគ្រានោះសំណើនេះត្រូវបានច្រានចោលដោយសមាជិកផ្សេងទៀតនៃក្លឹប ខណៈដែលទីក្រុងម៉ូស្គូផ្ទាល់ហាក់ដូចជាមិនចាប់អារម្មណ៍ក្នុងការត្រឡប់មកវិញនោះទេ៕
ប្រែសម្រួល៖ ស៊ុនលី
