ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ទំនងជានឹងវាយប្រហារទៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ជាច្រើននៅក្នុងឆ្នាំ២០២៥នេះ

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែត Wall Street Journal និង Washington Post បានរាយការណ៍ថា អ៊ីស្រាអែល កំពុងវាយលុកទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ក្នុងប៉ុន្មានខែខាងមុខនេះ។

កាលពីថ្ងៃពុធកាសែត WSJ នេះបានរាយការណ៍ថាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានបង្ហាញរបាយការណ៍ជុំវិញថ្ងៃចូលឆ្នាំសកល ហើយប៉ុន្មានសប្តាហ៍ក្រោយមក ដោយបង្ហាញថា ថ្នាក់ដឹកនាំអ៊ីស្រាអែលកំពុង ពិចារណាលើការវាយប្រហារសំខាន់ៗលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ក្នុងឆ្នាំ ២០២៥នេះ។

ដោយឡែកកាសែត WaPo បានចោទប្រកាន់កាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានផ្នែកចារកម្មនៃអគ្គសេនាធិការចម្រុះ និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិបានសន្និដ្ឋានថាទីតាំងនុយក្លេអ៊ែរ Fordow និង Natanz របស់អ៊ីរ៉ង់អាចត្រូវបានកំណត់ជាគោលដៅក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ២០២៥ ។

កាសែតដដែលនេះបានដកស្រង់ប្រភពដែលបង្ហាញថាអ៊ីស្រាអែលជឿថាការការពារដែនអាកាសរបស់សាធារណរដ្ឋអ៊ីស្លាមត្រូវបានបង្ខូចដោយការវាយប្រហារកាលពីចុងខែតុលាហើយថាទីក្រុងតេអេរ៉ង់កាន់តែងាយរងគ្រោះដោយសារវិបត្តិសេដ្ឋកិច្ចទាក់ទងនឹងទណ្ឌកម្មផងដែរ។

យោងតាមកាសែត ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក បានសរសេរទៀតថាអ៊ីស្រាអែលអាចនឹងបើកការវាយប្រហារតាមរយៈការបាញ់មីស៊ីលផ្លោងពីខាងក្រៅដែនអាកាសអ៊ីរ៉ង់ ឬទម្លាក់គ្រាប់បែកបំផ្ទុះពីយន្តហោះចម្បាំង ដែលហោះពីលើគោលដៅតែម្តង៕

ប្រែសម្រួល៖ ស៊ុនលី

To Top