បរទេស៖ សមាគមមេធាវីដ៏មានឥទ្ធិពលមួយនៅក្នុងប្រទេសថៃបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងបើកការស៊ើបអង្កេតលើការចោទប្រកាន់ថា ទាហានថៃ បានសម្លាប់បុរសមីយ៉ាន់ម៉ាម្នាក់កាលពីឆ្នាំមុន ដែលជាចំណាត់ការដែលខ្លួននិយាយថា អាចនាំទៅរកការប្តឹងប្រឆាំងនឹងមន្ត្រីណាដែលពាក់ព័ន្ធ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមប្រឹក្សាមេធាវីរបស់ប្រទេសថៃ ដែលតែងតាំងជាមេធាវីរបស់ប្រទេសនេះបានប្រកាសពីការស៊ើបអង្កេតបន្ទាប់ពីទទួលយកពាក្យបណ្តឹងជាផ្លូវការអំពីករណីនេះពីក្រុម Fortify Rights ដែលជាក្រុមតស៊ូមតិអន្តរជាតិដែលធ្លាប់ធ្វើការស៊ើបអង្កេតលើករណីនេះ។
នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីឆ្នាំមុន Fortify Rights បានអះអាងថា ទាហានមិនស្គាល់អត្តសញ្ញាណបីនាក់បានវាយសម្លាប់យ៉ាងព្រៃផ្សៃទៅលើលោក Aung Ko Ko យ៉ាងព្រៃផ្សៃ នៅក្នុងភូមិ Baan Tai ជិតព្រំដែនមីយ៉ាន់ម៉ាកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ ២០២៤ បន្ទាប់ពីជម្លោះសមាជិកភាពរបស់គាត់នៅក្នុងក្រុមល្បាតសន្តិសុខដែលបង្កើតឡើងដោយជនស៊ីវិលក្នុងតំបន់។
តុលាការមិនដែលចោទប្រកាន់ទាហានណាម្នាក់ក្នុងសំណុំរឿងនេះទេ ប៉ុន្តែបានកាត់ទោសជនស៊ីវិល និងជនជាតិមីយ៉ាន់ម៉ាម្នាក់ទៀតឈ្មោះ Sirachuch ដែលមានឈ្មោះតែមួយពីបទឃាតកម្មកាលពីខែកញ្ញា។ Fortify Rights អះអាងថា Sirachuch កំពុងត្រូវបានគេប្រើជាអ្នកទទួលទោស។ លោក Sirachuch បាននិយាយថា គាត់បានឃើញទាហានវាយប្រហារ Aung Ko Ko ៕
ប្រែសម្រួលៈ ណៃ តុលា
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)