ព័ត៌មានអន្តរជាតិ

លោក ត្រាំ ហៅនាយករដ្ឋមន្រ្តីឥណ្ឌាថា មិត្តដ៏អស្ចារ្យ ប៉ុន្តែបានព្រមានថា ឥណ្ឌាក៏នឹងមិនរួចផុតពីការបង់ពន្ធខ្ពស់នោះដែរ

afp

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្វាគមន៍នាយករដ្ឋមន្ត្រីឥណ្ឌា លោក ដារិនដ្រា មូឌី នៅសេតវិមានជាមួយនឹងការអោប កាលពីថ្ងៃព្រហស្បតិ៍ ហើយបានហៅលោក មូឌីថា “មិត្តដ៏អស្ចារ្យរបស់ខ្ញុំ” ប៉ុន្តែយ៉ាងណាក៏ដោយលោក ត្រាំ ក៏បានព្រមានថា ឥណ្ឌានឹងមិនរួចផុតពីការបង់ពន្ធខ្ពស់ដែលលោកបានចាប់ផ្តើមដាក់លើដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកនៅជុំវិញពិភពលោកនោះដែរ។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា លោក ដូណាល់ ត្រាំ ដែលពីមុនបានចំអកឥណ្ឌាថា ជា “ស្តេចតម្លើងពន្ធ” បានហៅការយកពន្ធនាំចូលដែលដោយលោក មូឌី ថា “អយុត្តិធម៌ និងខ្លាំង”។

លោក ត្រាំ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមមួយ ដែលលោកឈរក្បែរលោក មូឌី ថា “អ្វីក៏ដោយដែលឥណ្ឌាបានគិតថ្លៃ នោះយើងនឹងគិតថ្លៃពីពួកគេវិញ” ។ “ដូច្នេះ និយាយឱ្យត្រង់ទៅ វាមិនសំខាន់សម្រាប់យើងទៀតទេ នូវអ្វីដែលពួកគេគិតថ្លៃ”។

ដូចដែលលោកមានខណៈពេលដែលថ្មីៗនេះធ្វើជាម្ចាស់ផ្ទះមេដឹកនាំបរទេសផ្សេងទៀត លោក ត្រាំ បាននិយាយអំពីការធានាថា សហរដ្ឋអាមេរិកលុបបំបាត់ឱនភាពពាណិជ្ជកម្មរបស់ខ្លួនជាមួយឥណ្ឌា។ លោកបានស្នើថា អាចធ្វើទៅបានដោយការបង្កើនការនាំចេញថាមពលរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសឥណ្ឌា ប៉ុន្តែថែមទាំងបានសន្យាថា នឹងស្ដារឡើងវិញនូវ “ភាពយុត្តិធម៌ និងផលប្រយោជន៍ទៅវិញទៅមក” ចំពោះទំនាក់ទំនងសេដ្ឋកិច្ច ហើយបាននិយាយថា លោក និងលោក ណារិនដ្រា មូឌី បានចាប់ផ្តើមធ្វើការលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់មួយ ដែលអាចនឹងត្រូវបញ្ចប់នៅចុងឆ្នាំនេះ។

សូមជម្រាបថា សហរដ្ឋអាមេរិក និងឥណ្ឌាមានឱនភាពពាណិជ្ជកម្មចំនួន ៥០ពាន់លានដុល្លារ ដែលជាការពេញចិត្តរបស់ឥណ្ឌា។ ឥណ្ឌា-អាមេរិក មានពាណិជ្ជកម្មទំនិញ និងសេវាកម្ម ជាមួយគ្នាមានចំនួនសរុបប្រហែល ១៩០,១ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ។ យោងតាមក្រសួងកិច្ចការបរទេសរបស់ប្រទេសឥណ្ឌា ការនាំចេញរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសឥណ្ឌាមានតម្លៃជិត ៧០ពាន់លានដុល្លារ និងនាំចូលចំនួន ១២០ពាន់លានដុល្លារ៕

ប្រែសម្រួលៈ ណៃ តុលា

To Top