បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសក្រុមពាណិជ្ជកម្ម និងអភិវឌ្ឍន៍ BRICS នឹងប្រឈមមុខទៅនឹងបញ្ហាធ្ងន់ធ្ងរដោយបានគំរាមដាក់ពន្ធដ៏ធំលើការនាំចូលទាំងអស់ពីប្រទេសជាសមាជិករបស់ខ្លួន ប្រសិនបើពួកគេបន្តគម្រោងបង្កើតរូបិយប័ណ្ណរួមណាមួយ។
លោក Trump បានធ្វើអត្ថាធិប្បាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍ ខណៈពេលដែលកំពុងដោះស្រាយបញ្ហាប្រឈមដែលយល់ឃើញចំពោះការគ្រប់គ្រងរបស់ប្រាក់ដុល្លារអាមេរិកនៅក្នុងពាណិជ្ជកម្មពិភពលោក។
ក្រុមប្រទេសBRICS ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ២០០៦ ដោយប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិនជាមួយនឹងអាហ្រ្វិកខាងត្បូងចូលរួមជាមួយក្រុមនេះក្នុងឆ្នាំ២០១០។
កាលពីឆ្នាំមុន ប្រទេសចំនួនបួនទៀតបានចូលរួមជាផ្លូវការក្នុងប្លុកនេះ រួមមានអេហ្ស៊ីប អ៊ីរ៉ង់ អេត្យូពី និងអារ៉ាប់រួមហើយ សមាជិកបច្ចុប្បន្នមានចំនួនប្រហែល ៤៦ភាគរយនៃចំនួនប្រជាជនពិភពលោក និងជាង ៣៦ភាគរយនៃផលិតផលក្នុងស្រុកសរុបពិភពលោកនេះបើយោងតាមការប៉ាន់ស្មានដោយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ។
លោក Trump បាននិយាយបែបជាការព្រមានបែបនេះថា៖ BRICS ត្រូវបានបង្កើតឡើងនៅទីនោះសម្រាប់គោលបំណងអាក្រក់ ។ខ្ញុំបានប្រាប់ពួកគេថា ប្រសិនបើពួកគេចង់លេងហ្គេមជាមួយប្រាក់ដុល្លារ នោះពួកគេនឹងទទួលរងនូវពន្ធ ១០០ភាគរយ៕
ប្រែសម្រួល៖ ស៊ុនលី
