ព័ត៌មានអន្តរជាតិ

ប្រេសិតពិសេសលោក Trump ៖ គ្មានកន្លែងសម្រាប់អឺរ៉ុបអង្គុយនៅតុចរចាដើម្បីសន្តិភាពនៅអ៊ុយក្រែននោះទេ

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក Keith Kellogg បាននិយាយកាលពីថ្ងៃសៅរ៍នៅឯសន្និសីទសន្តិសុខទីក្រុង Munich ថា សហភាពអឺរ៉ុបប្រហែលជាមិនមានតុសម្រាប់អង្គុយនៅពេលដែលសហរដ្ឋអាមេរិក ជួបពិភាក្សាជាមួយរុស្ស៊ីអំពីអ៊ុយក្រែននោះទេ។

លោក Kellogg បាន​បញ្ជាក់ដូចដែលបានដកស្រង់ដោយ CNBCថា៖ ផលប្រយោជន៍​របស់​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត​នឹង​ត្រូវ​យក​មក​ពិចារណា។លោកបានបន្ថែមថា៖ អ្វីដែលយើងមិនចង់ធ្វើគឺចូលទៅក្នុងការពិភាក្សាជាក្រុមធំ ។

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអាមេរិក លោក Donald Trump បានពិភាក្សាគ្នាអំពីការចរចាអ៊ុយក្រែនដែលអាចកើតមាន ក្នុងអំឡុងពេលការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃពុធ។

បន្ទាប់ពីការសន្ទនា លោក Trump បាននិយាយថា មន្ត្រីអាមេរិក និងរុស្ស៊ីនឹងជួបប្រជុំគ្នានៅទីក្រុង Munich នៅថ្ងៃសុក្រ ដោយអ៊ុយក្រែនក៏បានអញ្ជើញឱ្យចូលរួមផងដែរប៉ុន្តែ ទោះ​យ៉ាង​ណា​ក៏​មិន​មាន​ការ​ប្រជុំ​បែប​នេះ​ត្រូវ​បាន​ប្រកាស​ដោយ​សន្និសីទ​ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែរ។

នៅពេលត្រូវបានសួរថាតើគាត់អាចដាក់ឈ្មោះតម្រូវការសម្រាប់ការធានាសុវត្ថិភាពដែលអាចទុកចិត្តបានសម្រាប់អ៊ុយក្រែននោះ Kellogg បានឆ្លើយតបថា ចម្លើយនៅពេលនេះគឺទេ ដោយកត់សម្គាល់ថាគាត់កំពុងចូលរួមក្នុងសន្និសីទទីក្រុង Munich ដើម្បីប្រមូលការយល់ដឹងពីអ៊ុយក្រែន និងអឺរ៉ុបហើយលោក​យល់​ឃើញ​ថា ជួនកាល​សហរដ្ឋ​អាមេរិក​មាន​និន្នាការ​មើល​បញ្ហា​តែ​មួយ​គត់​ពី​ទស្សនៈ​របស់​ខ្លួនុ៕

ប្រែសម្រួល៖ ស៊ុនលី

To Top