ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអង់គ្លេសថា អង់គ្លេសត្រៀមរួចហើយ ដើម្បីដាក់ពង្រាយកងទ័ព នៅក្នុងប្រទេសអ៊ុយក្រែន

RT News

បរទេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Sir Keir Starmer បានប្រកាសថា ចក្រភពអង់គ្លេសត្រៀមខ្លួនជាស្រេចដើម្បីដើរតួជា “អ្នកដឹកនាំ” ក្នុងការផ្តល់ការធានាសន្តិសុខ ដល់ទីក្រុងគៀវ និងដាក់ពង្រាយកងទ័ពទៅកាន់អ៊ុយក្រែន ជាផ្នែកនៃបេសកកម្មរក្សាសន្តិភាព ប្រសិនបើកិច្ចព្រមព្រៀង បទឈប់បាញ់ជាមួយរុស្ស៊ី ត្រូវបានសម្រេច។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងអត្ថបទមួយសម្រាប់កាសែត The Telegraph កាលពីថ្ងៃអាទិត្យ លោក Starmer បានពណ៌នាអំពីជម្លោះអ៊ុយក្រែនថាជា “គ្រាមួយក្នុងជំនាន់មួយ” និងជាបញ្ហា “ដែលមានស្រាប់” សម្រាប់អឺរ៉ុប ដែលបង្ហាញពីភាពត្រឹមត្រូវ នៃការដាក់ពង្រាយបុគ្គលិកអង់គ្លេស។

នាយករដ្ឋមន្ត្រី Sir Keir Starmer បានសរសេរថា “ចក្រភពអង់គ្លេសបានត្រៀមខ្លួន ជាស្រេចដើម្បីដើរតួនាំមុខគេក្នុងការពន្លឿន ការងារលើការធានាសន្តិសុខសម្រាប់អ៊ុយក្រែន… ប៉ុន្តែវាក៏មានន័យថា ការត្រៀមខ្លួន និងមានឆន្ទៈ ក្នុងការរួមចំណែកដល់ការធានាសន្តិសុខ ដល់អ៊ុយក្រែនដោយការដាក់កងទ័ព របស់យើងនៅលើដីប្រសិនបើចាំបាច់” ។

លោកបន្ថែមថា “ ខ្ញុំមានអារម្មណ៍យ៉ាងខ្លាំង ចំពោះការទទួលខុសត្រូវដែលកើតឡើង ជាមួយនឹងការដាក់ទាហាន និងស្ត្រីជនជាតិអង់គ្លេសឲ្យរងគ្រោះ»។ «ប៉ុន្តែតួនាទីណាមួយក្នុងការជួយធានាសន្តិសុខ របស់អ៊ុយក្រែនគឺជួយធានាសន្តិសុខ នៃទ្វីបយើង និងសន្តិសុខរបស់ប្រទេសនេះ»៕
ប្រែសម្រួលៈ ណៃ តុលា

To Top