បរទេស៖ អាជ្ញាធរកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃចន្ទថា កម្មវិធី DeepSeek នឹងមិនអាចមាននៅលើកម្មវិធីទូរស័ព្ទក្នុងស្រុកនោះទេ ដោយរង់ចាំការពិនិត្យឡើងវិញ លើការគ្រប់គ្រងទិន្នន័យអ្នកប្រើប្រាស់ AI របស់ចិន។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា DeepSeek’s R1 chatbot បានធ្វើឱ្យវិនិយោគិន និងអ្នកខាងក្នុងមានការភ្ញាក់ផ្អើល ជាមួយនឹងសមត្ថភាពរបស់ខ្លួន ក្នុងការផ្គូផ្គងមុខងារ របស់ដៃគូប្រកួតប្រជែងលោកខាងលិច របស់ខ្លួនដោយការចំណាយមានចំនួនតិច។
យ៉ាងណាក៏ដោយ ប្រទេសមួយចំនួនបានចោទសួរ អំពីការផ្ទុកទិន្នន័យអ្នកប្រើប្រាស់របស់ DeepSeek ដែលក្រុមហ៊ុននិយាយថា ត្រូវបានប្រមូលនៅក្នុង “ម៉ាស៊ីនមេដែលមានសុវត្ថិភាពដែលមានទីតាំង នៅសាធារណរដ្ឋប្រជាមានិតចិន”។
កាលពីថ្ងៃច័ន្ទ លោក Choi Jang-hyuk អនុប្រធានគណៈកម្មការការពារព័ត៌មានផ្ទាល់ខ្លួនរបស់ទីក្រុងសេអ៊ូល បានប្រាប់សន្និសីទសារព័ត៌មានថា DeepSeek ត្រូវបានដកចេញពីកម្មវិធីក្នុងទូរស័ព្ទក្នុងស្រុក ខណៈដែលអាជ្ញាធរ “ពិនិត្យយ៉ាងហ្មត់ចត់” ការអនុវត្តដំណើរការទិន្នន័យផ្ទាល់ខ្លួន “ដើម្បីធានាបាននូវការអនុលោម” ជាមួយនឹងច្បាប់ក្នុងតំបន់។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន ទីភ្នាក់ងារការពារ ទិន្នន័យបាននិយាយថា DeepSeek បាន “ទទួលស្គាល់ថា ការពិចារណាសម្រាប់ច្បាប់ឯកជន ភាពក្នុងស្រុកគឺខ្វះខាតខ្លះ” ។
ប្រែសម្រួលៈ ណៃ តុលា
