ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ បង្ករឿងហេតុនៅសមុទ្រចិន ខាងត្បូង ម្តងហើយម្តងទៀត តើហ្វីលីពីនអាចទទួលបាន “សន្តិសុខ”ដែលខ្លួនចង់បាននោះទេ ?

នាពេលថ្មីៗកន្លងទៅនេះ មន្ត្រីជាន់ខ្ពស់របស់ប្រទេសហ្វីលីពីន បានអះអាងម្តងទៀតថា គ្រោងនឹងបញ្ជាទិញប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម Typhon របស់កងទ័ពអាមេរិក ដែលបានដាក់ពង្រាយនៅហ្វីលីពីន ព្រមទាំងបានធ្វើឱ្យបញ្ហាសមុទ្រចិនខាងត្បូង ផ្សារភ្ជាប់ជាមួយបញ្ហាប្រព័ន្ធមីស៊ីល រយៈចម្ងាយ មធ្យម Typhon ។ មិនត្រឹមតែប៉ុណ្ណោះទេ លោក David Hartman ឯកអគ្គរដ្ឋទូតកាណាដា ប្រចាំនៅហ្វីលីពីន បានទម្លាយឱ្យដឹងថា ការចរចាអំពី «កិច្ចព្រមព្រៀងស្តីពីឋានៈរបស់កងទ័ពដែលទៅធ្វើទស្សនកិច្ច » ដែលមានខ្លឹមសារអនុញ្ញាត ឱ្យភាគីទាំងពីរ ដាក់ពង្រាយកងទ័ព នៅទឹកដីរបស់គូភាគី បានឈានចូលដំណាក់កាលចុង ក្រោយហើយ ហើយអាចនឹងចុះហត្ថលេខាក្នុងឆ្នាំនេះ ។ បង្ករឿងហេតុនៅសមុទ្រចិនខាងត្បូងដោយប្រើប្រាស់កម្លាំងខាងក្រៅម្តងហើយម្តងទៀត តើហ្វីលីពីនអាចទទួលបាន “សន្តិសុខ”ដែលខ្លួនចង់បាននោះទេ ?

ឥស្សរជនសង្កេតការណ៍ បានចាប់អារម្មណ៍ថា ចាប់តាំងពីរដ្ឋាភិបាលលោក Marcos ឡើងកាន់មុខតំណែងមក យុទ្ធសាស្ត្រកិច្ចការពារ និងសន្តិសុខរបស់ហ្វីលីពីន បានលេចចេញបម្រែបម្រួលយ៉ាងច្បាស់លាស់ ។ ចំណុច លេចធ្លោបំផុត គឺបានលើកឡើងនូវ “គំនិតស្តីពីកិច្ចការពារ ប្រជុំកោះចម្រុះ ” ដែលបានប្រែចំណុចសំខាន់ នៃកិច្ចការពារពីដីគោក ទៅកាន់សមុទ្រ ដោយចាត់ទុកសន្តិសុខ របស់សេដ្ឋកិច្ចពិសេសផ្តាច់មុខ នៅសមុទ្រចិនខាងត្បូង ផ្លូវទឹក នៃប្រជុំកោះនិងតំបន់ជុំវិញ ជាផលប្រយោជន៍អាទិភាព ព្រមទាំងបានដាក់បញ្ចូលច្រក សមុទ្រតៃវ៉ាន់និងស្ថានការណ៍ នៅច្រកសមុទ្រតៃវ៉ាន់ក្នុងក្របខណ្ឌ ដែលខ្លួនយកចិត្តទុកដាក់ខ្ពស់ នេះគឺមិនធ្លាប់មានកាលពីមុន ។

ដោយឈរលើមូលដ្ឋាន នៃគំនិតកិច្ចការពារថ្មី រដ្ឋាភិបាលលោក Marcos បានកំណត់យុទ្ធសាស្ត្រសន្តិសុខជាតិថ្មី ក្នុងនោះ “ការពឹងផ្អែកលើប្រទេសធំ ”ជាខ្លឹមសារដ៏សំខាន់ នៃយុទ្ធសាស្ត្រនេះ ។ “ប្រទេសធំ” មិនត្រឹមតែសំដៅអាមេរិកនិងអឺរ៉ុបតែប៉ុណ្ណោះទេ ថែមទាំងក៏រួមមានជប៉ុន និងអូស្រ្តាលីដែលជាសម័្ពន្ធមិត្តដ៏សំខាន់ របស់អាមេរិកស្ថិតនៅអ្វីដែលហៅថា “តំបន់ឥណ្ឌូប៉ាស៊ីហ្វិក”ដែរ។

រដ្ឋាភិបាលហ្វីលីពីនមើលឃើញថា យុទ្ធសាស្ត្រស្តីពី“ការពឹងផ្អែកលើប្រទេសធំ ”អាចនាំមកនូវអារម្មណ៍ សុវត្ថិភាព ប៉ុន្តែ នេះគ្រាន់តែជាការស្រមើស្រមៃ តែម្នាក់ឯងរបស់រដ្ឋាភិបាលហ្វីលីពីន និងកម្លាំងពួកស្តាំមួយចំនួនក្នុងប្រទេសហ្វីលីពីនតែប៉ុណ្ណោះ ។ ដូចអ្នកវិភាគបានលើកឡើងថា អាមេរិកបានធ្វើពាក្យសន្យាយ៉ាងម៉ឺងម៉ាត់ ចំពោះហ្វីលីពីនថានឹងការពារសន្តិសុខរបស់ហ្វីលីពីន ប៉ុន្តែការនេះគ្រាន់តែជាការគំរាមកំហែង ខាងយុទ្ធសាស្ត្រនិងការគិតគូរពីកិច្ចការទូតប៉ុណ្ណោះ ។ យុទ្ធសាស្ត្រស្តីពី“ការពឹងផ្អែកទៅលើបរទេស”របស់រដ្ឋាភិបាលហ្វីលីពីនប្រហែលនឹងនាំមកនូវ “ការលួងលោមផ្លូវចិត្ត”ដល់អ្នកធ្វើសម្រេចចិត្ត ប៉ុន្តែមិនអាចនាំមកនូវសន្តិសុខដល់ហ្វីលីពីននោះឡើយ ផ្ទុយទៅវិញ បែរជានឹងនាំមកនូវផលវិបាក ។ ក្នុងនោះ ផលប៉ះពាល់ផ្ទាល់បំផុត គឺការនេះបានវាយប្រហារដល់ស្ថាប័នសន្តិសុខក្នុងតំបន់ ដែលដឹកនាំដោយអាស៊ាន ។

ជាយូរណាស់មកហើយ អាស៊ានបានអនុវត្តយុទ្ធសាស្ត្រ “តុល្យភាពរវាងប្រទេសធំៗ ”និងរចនាសម្ព័ន្ធសន្តិសុខដែលឈរលើមូលដ្ឋាននៃពហុភាគីនិយម ប្រការនេះបានផ្តល់ មូលដ្ឋានគ្រឹះដល់ប្រទេសអាស៊ីអាគ្នេយ៍ ក្នុងការបញ្ចៀសនូវជោគវាសនាក្នុងសង្គ្រាមត្រជាក់ ជាថ្មីម្តងទៀត និងរួមគ្នាទប់ទល់ នឹងបញ្ហាប្រឈម ខាងសន្តិសុខ ។ ប៉ុន្តែ រដ្ឋាភិបាលលោក Marcos បានគាំទ្រអាមេរិកពង្រីកអនុត្តរភាព ផ្នែកយោធានៅអាស៊ីអាគ្នេយ៍យ៉ាងដាច់ខាត ជាពិសេស បានអនុញ្ញាតឱ្យអាមេរិក ដាក់ពង្រាយប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមនៅខ្សែសង្វាក់កោះទីមួយ ដែលបានឃ្លាឆ្ងាយពីផ្លូវយុទ្ធសាស្ត្រ សន្តិសុខរបស់អាស៊ាន ហើយបានកាត់បន្ថយប្រសិទ្ធភាពរបស់អាស៊ានដែលក្នុងនាមជា “ឧបករណ៍សម្របសម្រួល”និង “តំបន់អព្យក្រឹត”ក្នុងការប្រកួតប្រជែង រវាងប្រទេសធំៗ ។ សូមដាស់តឿនហ្វីលីពីនគិតពិចារណាមើល៖ បើសឹនជាទង្វើរបស់ខ្លួនបានបំផ្លាញ ស្ថាប័នសន្តិសុខក្នុងតំបន់ ដែលដឹកនាំដោយអាស៊ាន នោះតើនឹងដកខ្លួនចេញតាមរៀបណា ?

អាចឃើញថា យុទ្ធសាស្ត្រសន្តិសុខថ្មីរបស់ហ្វីលីពីន បានបង្ហាញពីការវិនិច្ឆ័យដ៏ខុសឆ្គងយ៉ាងធ្ងន់ធ្ងររបស់រដ្ឋាភិបាលហ្វីលីពីនចំពោះស្ថានការណ៍ ។ ក្នុងស្រុក រដ្ឋាភិបាលហ្វីលីពីនប៉ុនប៉ងបញ្ឆោតដណ្តើមបានការគាំទ្រ របស់អ្នកបោះឆ្នោត តាមរយៈការឃោសនាបំប៉ោង “ការគំរាមកំហែងរបស់ចិន” ។ លើផ្ទៃអន្តរជាតិ ហ្វីលីពីនសុខ ចិត្តធ្វើជាកូនអុក របស់ប្រទេសធំនៅក្រៅតំបន់ ដើម្បីទប់ស្កាត់ប្រទេសចិន ក៏ដូចជាទទួលបានជំនួយនិង អ្វីដែលហៅថាសន្តិសុខ ។ ប៉ុន្តែពួកគេមិន ដឹងថា ហ្វីលីពីន ខ្លួនឯងទើបជាប្រទេសដែលត្រូវគេប្រើប្រាស់ ។ បើពឹងផ្អែកលើ “ការចែកទាន” របស់លោកខាងលិច និងប្រគល់កិច្ច ការពារជាតិ របស់ប្រទេសខ្លួនទៅឱ្យគេ នោះអ្វីដែលហ្វីលីពីននឹងទទួលបានមិនមែនជាសន្តិសុខទេ តែគឺគ្រោះចង្រៃទៅវិញ ៕

To Top