ព័ត៌មានអន្តរជាតិ

យន្តហោះដឹកអន្តោប្រវេសខុសច្បាប់ ឥណ្ឌាទី៣ ធ្វើដំណើរទៅដល់ស្រុកកំណើត ជាមួយនឹងពលរដ្ឋឥណ្ឌា ១១២នាក់

RT News
" "

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT យន្តហោះអាមេរិកមួយគ្រឿង ដឹកជនជាតិឥណ្ឌាក្រុមទីបីដែលនិរទេស ចេញពីសហរដ្ឋអាមេរិកបានចុះចតនៅទីក្រុង Amritsar រដ្ឋ Punjab ភាគខាងជើងប្រទេសឥណ្ឌាហើយកាលពីថ្ងៃអាទិត្យ។

យន្តហោះទី៣ បានរៀបចំឡើងប៉ុន្មានថ្ងៃបន្ទាប់ពី នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីជួបជាមួយប្រធានាធិបតីអាមេរិក Donald Trump ដែលបានសន្យាថានឹងមានការនិរទេស មនុស្សរាប់លាននាក់នៅក្នុងអាណត្តិទីពីររបស់គាត់។

" "

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានឱ្យដឹងថា ជើងហោះហើរនេះមានមនុស្សប្រហែល១១២ នាក់ដោយជាជនជាតិឥណ្ឌា ដែលមានប្រភពភាគច្រើនមកពីរដ្ឋ Haryana ភាគខាងជើងខណៈពេលដែលអ្នកនិរទេស ៤៤នាក់មកពីរដ្ឋ Haryana ៣៣នាក់មកពីរដ្ឋ Gujarat (រដ្ឋកំណើតរបស់លោក Modi) និង៣១ នាក់មកពី Punjab និង នៅសល់គឺមកពីរដ្ឋផ្សេងទៀត។

" "

ប្រភពដដែលបានឲ្យដឹងទៀតថា អ្នកនិរទេសនឹងត្រូវបានអនុញ្ញាតឱ្យត្រឡប់ ទៅផ្ទះរបស់ពួកគេវិញបន្ទាប់ពីបញ្ចប់ នីតិវិធីចាំបាច់ទាំងអស់ រួមទាំងដំណើរការអន្តោប្រវេសន៍ ការផ្ទៀងផ្ទាត់ និងការត្រួតពិនិត្យនានា៕

ប្រែសម្រួល៖ ស៊ុន លី

To Top