ប៉ុន្មានថ្ងៃជាប់មកនេះ ខណៈដែលភាពយន្តរឿង យុទ្ធសិល្ប៍ទេវបុត្រ ណាចា វគ្គ២ ដែលជាភាពយន្តគំនូរជីវចល ផលិតដោយប្រទេសចិន បាននិងកំពុងចាក់បញ្ចាំង យ៉ាងក្តៅគគុកនៅទូទាំងពិភពលោក កុមារអាយុបីឆ្នាំក្នុងទេវកថា បុរាណចិននេះ បានបណ្តាលឱ្យប្រព័ន្ធសារព័ត៌មាន បរទេស មានការពិភាក្សា យ៉ាងសកម្ម ។ យប់ថ្ងៃទី១៧ខែកុម្ភៈ កំណត់ត្រាថ្មី បានប្រសូតឡើង ៖ ប្រាក់ចំណូលមកពីការលក់សំបុត្រ ភាពយន្តរឿង យុទ្ធសិល្ប៍ទេវបុត្រណា ចាវគ្គ២ នៅទូទាំងពិភពលោក បានលើសពី១ ម៉ឺន២ពាន់១រយ២៣លានយាន់ប្រាក់ចិន ដែលឈរនៅលេខរៀង៩ ខាងមុខ នៃតារាងទំហំលក់សំបុត្រភាពយន្ត ក្នុងប្រវត្តិសាស្ត្រភាពយន្ត ទូទាំងពិភពលោក ។
នៅប្រទេសចិន ឈ្មោះណាចាត្រូវបានប្រជាជនចិន ក្មេងចាស់ គ្រប់ក្រុមគ្រួសារស្គាល់ ។ កុមារនេះមិនត្រឹមតែជាតួអង្គក្នុងរឿង ទេវកថាដែលមានស្មារតី អង់អាចក្លាហាននិងមានសមត្ថភាពខ្លាំងពូកែប៉ុណ្ណោះទេ ថែមទាំងក៏ជាតារាល្បី ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំង នៅក្នុងចំណោមប្រជាជនចិនផងដែរ ។ ចាប់ពីបាន ចាក់បញ្ចាំង កាលពីថ្ងៃទី២៩ខែមករាឆ្នាំនេះមក ភាពយន្តរឿងយុទ្ធសិល្ប៍ទេវបុត្រណាចាវគ្គ២បានបង្កើត “លើកដំបូង”ជាច្រើន ពោលគឺ ត្រឹមតែ៨ថ្ងៃនិង៥ ម៉ោងប៉ុណ្ណោះក៏បានឈរនៅលេខរៀង ទីមួយ ក្នុងតារាងទំហំលក់សំបុត្រភាពយន្ត ក្នុងប្រវត្តិសាស្ត្រភាពយន្តចិន ក្លាយជាជើងឯក ក្នុងតារាងទំហំលក់សំបុត្រ ភាពយន្ត ក្នុងទីផ្សារភាពយន្ត តែមួយលើទូទាំងពិភពលោក និងកាន់លំដាប់ថ្នាក់ទីពីរ លើតារាងទំហំលក់សំបុត្រ ភាពយន្តគំនូរជីវចល សកល ដែលក្នុងនាមជា”ភាពយន្តតែមួយគត់ ដែលមិនមែនផលិត ដោយ Hollywood” ។ ល ។

ប៉ុន្មានថ្ងៃកន្លងទៅនេះ អត្រាចូលទស្សនាភាពយន្តនេះ ក្នុងទីផ្សារបរទេសដូចជា សហរដ្ឋអាមេរិក កាណដា អូស្ត្រាលីនិងនូវែលហ្សេឡង់ ជាដើមបានលើសពី៩០ភាគរយ ដែលពិបាក រកទិញសំបុត្របានណាស់ ។ ភាពយន្តនេះទទួលបានពិន្ទុខ្ពស់៨,៣លើវេបសាយ IMDBដែលជាវេបសាយ ដ៏ល្បីឈ្មោះអន្តរជាតិ សម្រាប់វាយតម្លៃភាព យន្តនិងទូរទស្សន៍ ហើយអ្នកប្រើប្រាស់បណ្តាញ អ៊ីនធើណេតកាន់តែច្រើនឡើងៗ បានពិភាក្សាយ៉ាងសកម្មអំពីកុមារទេព ដ៏អស្ចារ្យលើបណ្តាញទំនាក់ទំនងសង្គម រហូតដល់ចាប់ផ្តើមរៀនសូត្រវប្បធម៌ប្រពៃណីចិនដោយម្ចាស់ការ។ល។
ហេតុអ្វីបានជាភាពយន្តរឿង យុទ្ធសិល្ប៍ទេវបុត្រណាចាវគ្គ២ត្រូវបានពេញនិយមយ៉ាងខ្លាំងនៅទូទាំងពិភពលោក? មូលហេតុសំខាន់គឺ ដោយសារវាមានខ្លឹមសារល្អ ។
បើមើលពីរឿងភាពយន្តនេះ ក៏ដូចគ្នានឹងល្បែង«Black Myth: Wukong» របស់ចិនដែលទទួលប្រជាប្រិយភាពយ៉ាងខ្លាំងនៅពេលមុននេះដែរ ភាពយន្តណាចាវគ្គ២ បានកែលម្អតួអង្គទេវកថាបុរាណតាមសម័យទំនើប ដែលបង្ហាញពីរូបភាពវីរបុរសដែលតស៊ូយ៉ាងស្វិតស្វាញមិនចេះចុះចាញ់ជាដរាប បានធ្វើឱ្យទូទាំងពិភពលោក សុទ្ធតែអាចស្វែងយល់បាន ។តាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មាន Reuters ឱ្យដឹងថា ការទទួលប្រជាប្រិយភាពនៃភាពយន្តណាចាវគ្គ២បានបញ្ជាក់ពីកម្លាំងទាក់ទាញដ៏ខ្លាំងក្លានៃ IP របស់ចិន ។
បើមើលពីការផលិតភាពយន្តនេះ បន្ទាប់ពីការផលិតយ៉ាងម៉ត់ចត់អស់រយៈពេល៥ឆ្នាំ ប្លង់កាមេរ៉ាប្រកបដោយប្រសិទ្ធភាពពិសេសជិត២០០០ និងការផលិតយ៉ាងសម្រិតសម្រាំងនូវធាតុផ្សំដែលមានប្រសិទ្ធភាពពិសេសចំនួនលើសពី១ម៉ឺន ធ្វើឱ្យភាពយន្តគំនូរជីវចលចិនសម្រេចបាននូវការប្រែពី “ការនាំចូលបច្ចេកវិទ្យា”ដល់ “ការនាំចេញស្តង់ដារ” ដែលធ្វើឱ្យមជ្ឈដ្ឋានភាពយន្តភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
ព្រមពេលជាមួយគ្នានេះ ភាពយន្តបង្ហាញពីមនោសញ្ចេតនា សមាជិកគ្រួសារនិងចំណងមិត្តភាព ព្រមទាំងស្មារតីអង់អាចក្លាហាន ដែលតួអង្គសំខាន់ការពារ ស្រុកកំណើតដោយស្ម័គ្រចិត្ត គឺស៊ីសង្វាក់គ្នាជាមួយមនោសញ្ចេតនា រួមរបស់មនុស្សជាតិ ដែលធ្វើឱ្យទស្សនិកជននៃប្រទេសផ្សេងៗគ្នារំភើបចិត្តយ៉ាងខ្លាំង ។ លោកស្រី Sheila Sofian និង លោកស្រី Alan Erasov ដែលជាសមាជិកគណៈកម្មាធិការ ជ្រើសរើសពានរង្វាន់ Oscars ខាងភាពយន្តគំនូរជីវចល បានលើកឡើងបន្ទាប់ពីបានមើលភាព យន្តណាចាវគ្គ២ថា ក្នុងភាពយន្តនេះមានរឿងជាច្រើនគឺគួរឱ្យរំភើបចិត្តណាស់ ដែលមានការគិតគូរខាងទស្សនវិជ្ជា ពួកគេបានសម្តែងការឯកភាពគ្នានិងរំភើបចិត្ត ចំពោះមនោសញ្ចេតនា ដ៏សម្បូរបែបនិងទស្សនៈគុណតម្លៃ ក្នុងភាពយន្តនេះ ។ នេះក៏បានបញ្ជាក់ដែរថា មនោសញ្ចេតនា របស់មនុស្សជាតិគឺមានទំនាក់ទំនងគ្នាទៅវិញទៅមកដែលគ្មានព្រំដែននិងភាពខុសគ្នានៃវប្បធម៌នោះទេ ក៏ដូចជាអាចជំរុញការ ឈ្វេងយល់គ្នានិងផ្លាស់ប្តូរគ្នា ទៅវិញទៅមក ។
ឆ្នាំនេះជាខួបទី១២០នៃការប្រសូតបង្កើត នៃភាពយន្តចិន ហើយក៏ជាខួបទី១៣០នៃការប្រសូតបង្កើតនៃភាពយន្តពិភពលោកដែរ ។ ទន្ទឹមនឹងភាពយន្ត “ណាចា”ដើរចេញ ពីប្រទេសចិន ទៅកាន់ផ្ទៃអន្តរជាតិ វាមិនត្រឹមតែបានបង្ហាញ ទៅកាន់ពិភពលោកអំពីវប្បធម៌ប្រពៃណី ដ៏ល្អផូរផង់ នៃប្រជាជាតិចិន ប៉ុណ្ណោះទេ ថែមទាំងក៏បានកសាងស្ពានថ្មី សម្រាប់ការផ្លាស់ប្តូរ រវាងអរិយធម៌ទីទៃគ្នាដែរ ។ អាចរំពឹងថា ទន្ទឹមនឹងប្រទេសចិន លេចចេញភាពយន្តល្អៗ កាន់តែច្រើនឡើងៗ ពិភពលោកនឹងឈ្វេងយល់ កាន់តែច្បាស់ចំពោះប្រទេសចិន ដ៏ពិតប្រាកដ ដោយគ្រប់ជ្រុងជ្រោយ ៕
