បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky បាននិយាយថា កងកម្លាំងរបស់ទីក្រុងគៀវ កំពុងតែអស់មីស៊ីល សម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot ដែលផ្គត់ផ្គង់ ដោយសហរដ្ឋអាមេរិក។
លោកZelensky បានបង្ហាញពីស្ថានភាពលំបាក នៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងគៀវកាលពីថ្ងៃពុធ មួយសប្តាហ៍បន្ទាប់ពីរដ្ឋបាល របស់ប្រធានាធិបតី អាមេរិក Donald Trump បានទាមទារឱ្យទីក្រុងគៀវ សងប្រាក់រាប់រយពាន់លាននៅក្នុងជំនួយ របស់សហរដ្ឋអាមេរិក ជាមួយនឹងទ្រព្យសម្បត្តិរ៉ែរបស់អ៊ុយក្រែន ក៏ដូចជាការផ្លាស់ប្តូរ ដើម្បីកាត់បន្ថយជម្លោះ។

លោកTrump បានសម្រេចចិត្ត ក្នុងការផ្អាកការផ្តល់ជំនួយ របស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែន ដែលរង់ចាំការពិនិត្យឡើងវិញភ្លាមៗ បន្ទាប់ពីការសម្ពោធ របស់គាត់កាលពីខែមុន។
លោកZelensky បាននិយាយថា គាត់នៅតែបានស្វែងរកអាជ្ញាប័ណ្ណ សម្រាប់អ៊ុយក្រែនដើម្បីផលិត Patriots របស់ខ្លួនប្រសិនបើការផ្គត់ផ្គង់ ដោយផ្ទាល់មិនអាច ធ្វើទៅបានហើយបានត្អូញត្អែរ ពីកង្វះគ្រាប់រំសេវផងដែរ ។ លោក Zelensky បាននិយាយថា មន្រ្តីអ៊ុយក្រែនបាន ឈានដល់ការព្រមានថា ស្តុកមីស៊ីលការពារដែនអាកាស របស់ពួកគេត្រូវបានបាត់បង់ទៀតផង។
លោកZelensky បានបន្តស្នើសុំប្រព័ន្ធការពារ ដែនអាកាស Patriot ចំនួន២០បន្ថែមទៀត ដោយបញ្ជាក់ថា យោធាអាមេរិកនឹងមិនតម្រូវ ឱ្យធ្វើប្រតិបត្តិការពួកវាទេ ដោយសារតែទីក្រុងវ៉ាស៊ីនតោន បានបង្ហាញការស្ទាក់ស្ទើរ ក្នុងការពង្រាយកងទ័ពចូលទៅក្នុងអ៊ុយក្រែន៕
ប្រែសម្រួល៖ស៊ុនលី
