បរទេស៖ មន្ត្រីអ៊ុយក្រែន បានប្រញាប់ប្រញាល់ ចេញការពារលោក វ្លាឌីមៀ ហ្សេលេនស្គី បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហៅលោក ហ្សេលេនស្គីថា ជា “ជនផ្តាច់ការ”។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ជម្លោះសាធារណៈរវាង លោក ត្រាំ និង លោក ហ្សេលេនស្គី បានកើនឡើងកាលពីថ្ងៃពុធ នៅពេលដែលប្រធានាធិបតីអាមេរិកបានហៅលោក ហ្សេលេនស្គី ថាជា “ជនផ្តាច់ការដោយគ្មានការបោះឆ្នោត” ហើយបានចោទ ប្រកាន់លោកថា បានបោកបញ្ឆោតទីក្រុងវ៉ាស៊ីនតោន ឱ្យផ្តល់ជំនួយទៅក្នុង “សង្រ្គាមដែលមិនអាចឈ្នះបាន” ។
លោក ត្រាំ ក៏បានអះអាងផងដែរថា លោក ហ្សេលេនស្គី កំពុងធ្វើ “ការងារដ៏អាក្រក់មួយ” ហើយ “នឹងមិនចាកចេញ ពីប្រទេសទេ” លុះត្រាតែគាត់ឈាន ដល់កិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយរុស្ស៊ី។
អ្នកនយោបាយលេចធ្លោជាច្រើន រួមទាំងអ្នកដែលបានរិះគន់រដ្ឋាភិបាលរបស់លោក ហ្សេនលេនស្គី នាពេលកន្លងមក បាននាំគ្នាបាននិយាយនៅក្នុងការការពាររបស់លោក។ នៅក្នុងការបង្ហោះនៅលើ X រដ្ឋមន្ត្រីការបរទេស Andrey Sibiga បានសរសេរថា អ៊ុយក្រែន “បានទប់ទល់នឹងការវាយប្រហារ យោធាដ៏គួរឱ្យរន្ធត់បំផុតនៅក្នុងប្រវត្តិសាស្រ្តទំនើបរបស់អឺរ៉ុប” ។
គាត់បាននិយាយថា “ប្រជាជនអ៊ុយក្រែន និងប្រធានាធិបតី របស់ពួកគេ ហ្សេលេនស្គី បានបដិសេធ មិនព្រមចុះចាញ់ នឹងសម្ពាធរបស់ពូទីន” ។ “គ្មាននរណាម្នាក់អាចបង្ខំអ៊ុយក្រែន ឱ្យបោះបង់ចោលឡើយ”៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
