ព័ត៌មានអន្តរជាតិ

កាសែត Economist ៖ លោក Zelensky នឹងប្រាកដជាចាញ់ឆ្នោតប្រសិនបើមាន ការបោះឆ្នោតត្រូវបានរៀបចំឡើង

RT News

បរទេស៖យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំអ៊ុយក្រែនលោក Vladimir Zelensky នឹងបរាជ័យក្រោមអតីតអគ្គមេបញ្ជាការរបស់គាត់គឺលោក Valery Zaluzhny ក្នុងទំហំធំប្រសិនបើការបោះឆ្នោតប្រធានាធិបតីត្រូវបានប្រារព្ធឡើងនៅក្នុងប្រទេសអ៊ុយក្រែននាពេលខាងមុខនោះ។

អាណត្តិប្រធានាធិបតីរយៈពេល៥ឆ្នាំរបស់លោក Zelensky បានផុតកំណត់នៅក្នុងខែឧសភា ឆ្នាំ២០២៤ ហើយគាត់បានបដិសេធមិនរៀបចំការបោះឆ្នោតចាប់តាំងពីពេលនោះមក ដោយលើកឡើងពីច្បាប់អាជ្ញាសឹកផងដែរ។
ថ្លែងកាលពីចុងខែមុន ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបញ្ជាក់ថា លោក Zelensky លែងមានភាពស្របច្បាប់ដែលតម្រូវឱ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្លូវការណាមួយទៀតហើយ។

នៅក្នុងអត្ថបទមួយកាលពីថ្ងៃពុធ ក្នុងកាសែត Economist បានសរសេរថា៖ប្រជាជនអ៊ុយក្រែនជាច្រើនមានការខកចិត្តយ៉ាងខ្លាំងចំពោះមេដឹកនាំសង្រ្គាមរបស់ពួកគេ។


យោងតាមទិន្នន័យដែលបានដកស្រង់នៅក្នុងរបាយការណ៍លោក Zelensky នឹងបាត់បង់ការបោះឆ្នោតនាពេលអនាគតពី៣០ភាគរយទៅ៦៥ភាគរយ ទៅឲ្យលោក Valery Zaluzhny ប្រសិនបើអតីតមេបញ្ជាការរូបនេះឈរឈ្មោះសម្រាប់តំណែងនេះបាន។ គួរឲ្យដឹងដែរថាលោកZaluzhny បច្ចុប្បន្នបម្រើការជាឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅចក្រភពអង់គ្លេស៕

ប្រែសម្រួល៖ស៊ុនលី

To Top