ព័ត៌មានអន្តរជាតិ

លោក ត្រាំ ចាត់ទុកថាលោក ហ្សេឡិនស្គី មិនសំខាន់នៅក្នុងកិច្ចចរចាសន្តិភាព

afp

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានពណ៌នាថាវត្តមានរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី ក្នុងកិច្ចចរចាសន្តិភាពថា “មិនសំខាន់ខ្លាំងនោះទេ” ។

នៅក្នុងបទសម្ភាសន៍មួយនៅលើកម្មវិធី The Brian Kilmeade របស់វិទ្យុ Fox News កាលពីថ្ងៃសុក្រ លោក ត្រាំ បានរិះគន់ការដោះស្រាយសង្រ្គាមរបស់លោក ហ្សេឡិនស្គី ។  ខ្ញុំ​បាន​មើល​បុរស​ម្នាក់​នេះ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ខណៈ​ទីក្រុង​របស់​លោក ត្រូវ​បាន​បំផ្លាញ ខណៈ​ប្រជាជន​របស់​លោក ត្រូវ​បាន​គេ​សម្លាប់ ខណៈ​ទាហាន​ត្រូវ​បាន​បំផ្លាញ។

លោក ត្រាំ បានបន្តចោទប្រកាន់លោក ហ្សេឡិនស្គី ថាខ្វះអានុភាពក្នុងការចរចា។  លោក ត្រាំ បានលើកឡើងថា “គាត់មិនមានកាតនោះទេ” មានន័យថា មិនសំខាន់សម្រាប់ការចរចានោះទេ។

ប្រធានាធិបតីអាមេរិកបាននិយាយថា ការចូលរួមរបស់លោក ហ្សេឡិនស្គី ក្នុងកិច្ចពិភាក្សាក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ មិនបាននាំឱ្យមានការរីកចំរើនខ្លាំងណាមួយឡើយ។

លោក ត្រាំ បាន​លើកឡើងថា “បាន​ជួប​ប្រជុំ​អស់​រយៈពេល​បី​ឆ្នាំ ហើយ​មិន​បាន​សម្រេច​អ្វី​នោះ​ទេ​” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ខណៈពេលដែលទទួលស្គាល់ការបំផ្លិចបំផ្លាញនៅក្នុងប្រទេសអ៊ុយក្រែន លោក Trump បានអះអាងថា ការចូលរួមរបស់លោក ហ្សេឡិនស្គី ក្នុងកិច្ចចរចាសន្តិភាពបានធ្វើឱ្យមានការពិបាកក្នុងការឈានដល់កិច្ចព្រមព្រៀង។  “លោកពិបាកធ្វើកិច្ចព្រមព្រៀង ប៉ុន្តែមើលអ្វីដែលបានកើតឡើងចំពោះប្រទេសរបស់លោក វាត្រូវបានកម្ទេចចោល”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top