ព័ត៌មានអន្តរជាតិ

លោក ត្រាំ បញ្ជាក់ថា សហរដ្ឋអាមេរិក ឈានជិតដល់ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងរ៉ែកម្រជាមួយអ៊ុយក្រែនហើយ

afp

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន ជិតឈានដល់កិច្ចព្រមព្រៀង ដែលតម្រូវឱ្យទីក្រុងគៀវ ប្រគល់ ៥០ភាគរយ នៃសារធាតុរ៉ែកម្ររបស់ខ្លួន ជាការសងជំនួយរបស់សហរដ្ឋអាមេរិក ក្នុងអំឡុងពេលជម្លោះអ៊ុយក្រែន ជាមួយរុស្ស៊ី។

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅក្នុងការិយាល័យ Oval នៅពេលសួរអំពីកិច្ចព្រមព្រៀងមួយសម្រាប់រ៉ែកម្ររបស់អ៊ុយក្រែនថា “យើងកំពុងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ សង្ឃឹមថាក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ” ។

នៅក្នុងសុន្ទរកថាជាវីដេអូ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា “ក្រុមអ៊ុយក្រែន និងសហរដ្ឋអាមេរិក កំពុងធ្វើការលើសេចក្តីព្រាងកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលរបស់យើង។ កិច្ចព្រមព្រៀងនេះអាចបន្ថែមតម្លៃដល់ទំនាក់ទំនងរបស់យើង អ្វីដែលសំខាន់ គឺការទទួលបានព័ត៌មានលម្អិតត្រឹមត្រូវ ដើម្បីធានាថាវាដំណើរការពិតប្រាកដ”។

មេដឹកនាំអ៊ុយក្រែនលោក ហ្សេឡិនស្គី បានឲ្យដឹងថា “ខ្ញុំទន្ទឹងរង់ចាំលទ្ធផល” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

លោក ត្រាំ ដែលរដ្ឋបាលរបស់លោកបានឆ្លងកាត់អ៊ុយក្រែន ដើម្បីធ្វើកិច្ចចរចាដោយផ្ទាល់ជាមួយភាគីរុស្ស៊ីក្នុងការស្វែងរកការបញ្ចប់ជម្លោះរយៈពេលបីឆ្នាំនោះ បានទាមទារប្រាក់បញ្ញើផែនដីកម្ររបស់អ៊ុយក្រែន ដែលជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ផលិតផលបច្ចេកវិទ្យាខ្ពស់មួយចំនួន។

នៅក្នុងនោះដែរ លោកក៏បានរិះគន់អតីតរដ្ឋបាលលោក ចូ បៃដិន ចំពោះការផ្តល់ជំនួយច្រើនពេកដល់អ៊ុយក្រែន ប៉ុន្តែមិនទទួលបានអ្វីមកវិញនោះទេ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top