ព័ត៌មានអន្តរជាតិ

លោក Trump បណ្តេញមេបញ្ជាកំពូលយោធាម្នាក់ទៀត ចេញពីតំណែងជាអ្នកគាំទ្រយុទ្ធនាការ Black Lives Matter

RT News
" "

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានសម្រេចចិត្តបណ្តេញប្រធានអគ្គសេនាធិការចម្រុះ គឺលោកឧត្តមសេនីយ៍ Charles Brown ដែលជាមេបញ្ជាការស្បែកខ្មៅទី២ ក្នុងប្រវត្តិសាស្ត្រធ្លាប់កាន់តំណែងនេះ។

គេបានដឹងថាលោក Brown គឺជាអ្នកគាំទ្រជាសាធារណៈនូវចលនា Black Lives Matter (BLM) តាំងតែពីនៅក្នុងឆ្នាំ២០២០មកម្ល៉េះ ហើយលោកក៏ជាសមាជិកដែលតែងតាំងដោយរដ្ឋបាលរបស់លោកអតីតិប្រធានាធិបតី Joe Biden ផងដែរ។

" "

ចាប់តាំងពីចូលកាន់តំណែងក្នុងខែមករា លោក Trump បានលុបចោលកម្មវិធីភាពចម្រុះ សមធម៌ និងការដាក់បញ្ចូល ឬហៅកាត់ថាDEIជាច្រើនរបស់រដ្ឋបាល Biden នៅទូទាំងរដ្ឋាភិបាលសហព័ន្ធ និងក្នុងវិស័យយោធា។

" "

គណបក្ស​សាធារណរដ្ឋ​ក៏​បាន​សម្រេច​ជា​ផ្លូវការ​ថា​មាន​តែ​ពីរ​ភេទប៉ុណ្ណោះគឺមនុស្ស​ប្រុស​និង​ស្រីដែល​នឹងអាច​ត្រូវ​ទទួល​ស្គាល់​ដោយ​រដ្ឋាភិបាល​អាមេរិក។

គួរឲ្យដឹងដែរថាលោក Trump បានប្រកាសពីការបណ្តេញលោក Brown នៅក្នុងការប្រកាសមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth របស់គាត់កាលពីថ្ងៃសុក្រ ដោយអរគុណឧត្តមសេនីយ៍ចំពោះការបម្រើការងាររបស់គាត់នាពេលកន្លងមក៕

ប្រែសម្រួល៖ ស៊ុនលី

To Top