បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោកប្រធានាធិបតី Donald Trump បានព្រមានថាអ៊ុយក្រែននឹងប្រឈមមុខនឹង បញ្ហាជាច្រើន ប្រសិនបើខ្លួនមិនយល់ព្រមចុះហត្ថលេខាលើសិទ្ធិ នៃផ្នែកធំនៃធនធានធម្មជាតិរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិកទេនោះ។
មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky ដំបូងឡើយបានដាក់ចេញនូវគំនិតនៃការផ្តល់ ឱ្យទីក្រុងវ៉ាស៊ីនតោន ចូលទៅកាន់កាប់ រ៉ែកម្ររបស់ ប្រទេសលោក កាលពីខែតុលាមកម្ល៉េះ។
កាលពីដើមខែនេះ លោក Trump បាននិយាយថា លោកនឹងបន្តកិច្ចព្រមព្រៀងមួយ ហើយទាមទារ ជាទឹកប្រាក់ស្មើនឹង ៥០០ពាន់លានដុល្លារ នៃធនធានធម្មជាតិ ដែលជាសំណងសម្រាប់ជំនួយដែលបានផ្តល់ឱ្យអ៊ុយក្រែនពេញមួយជម្លោះជាមួយរុស្ស៊ី។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅឯសេតវិមានកាលពីថ្ងៃសុក្រ លោក Trump បាននិយាយថា ៖ យើងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ឬវានឹងមានបញ្ហាជាច្រើនជាមួយ អ៊ុយក្រែន។
លើសពីនេះប្រធានាធិបតីអាមេរិកបានបន្ថែមថាកិច្ចព្រមព្រៀងសង្ឃឹមថា នឹងកើតឡើង ក្នុងរយៈពេលដ៏ខ្លីខាងមុខដោយទីក្រុងវ៉ាស៊ីនតោនទទួលបាន បួន ឬប្រាំរយពាន់លានដុល្លារត្រឡប់មកវិញ៕
ប្រែសម្រួល៖ ស៊ុនលី
