ព័ត៌មានអន្តរជាតិ

អ្នកនាំពាក្យសេតវិមាន អះអាងថា កិច្ចព្រមព្រៀងសន្តិភាព នៅអ៊ុយក្រែន អាចបញ្ចប់ ទៅក្នុងសប្តាហ៍នេះ

RT News
" "

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump មានសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់ជម្លោះអ៊ុយក្រែន អាចនឹងសម្រេច បានក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

ការលើកឡើងនេះ បើផ្អែកទៅលើអវី ដែលអ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានអះអាង កាលពីថ្ងៃសៅរ៍ចុង សប្តាហ៍កន្លងមកនេះ ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃសៅរ៍ លោកស្រី Leavitt បានសង្កត់ធ្ងន់ថា រដ្ឋបាល Trump នៅតែប្តេជ្ញាចិត្តក្នុង ការបញ្ចប់ជម្លោះយ៉ាងឆាប់រហ័ស ដែលជិតឈានចូលឆ្នាំទី៤ ទៅហើយនេះ។

" "

លោកស្រី Leavitt ក៏បាននិយាយទៀត ដែរថា ប្រធានាធិបតី និងក្រុមរបស់គាត់ផ្តោតយ៉ាងខ្លាំង លើការបន្តការចរចា ជាមួយភាគីទាំងពីរនៃសង្រ្គាមនេះ ដើម្បីបញ្ចប់ជម្លោះ ហើយប្រធានាធិបតីមានទំនុកចិត្តយ៉ាងខ្លាំងថា យើងអាចធ្វើវាបានក្នុងសប្តាហ៍នេះយ៉ាងយូរបំផុត។

" "

យោងតាមលោក Leavittដដែលបានឲ្យដឹងទៀតថា លោក Trump ជឿជាក់យ៉ាងខ្លាំងថា រុស្ស៊ីមានឆន្ទៈក្នុងការធ្វើកិច្ច ព្រមព្រៀងមួយ ហើយគាត់កំពុងតស៊ូដើម្បីធ្វើកិច្ចព្រមព្រៀង ហើយទីប្រឹក្សា​សន្តិសុខ​ជាតិ​លោក Mike Waltz នឹង​ធ្វើ​ការ​ពេញ​ទំហឺងកាលពី​ចុង​សប្តាហ៍​ដើម្បី​ទទួល​បាន​កិច្ច​ព្រម​ព្រៀង និង​បញ្ចប់​ជម្លោះ​នេះ​នៅ​អ៊ុយក្រែន។

យ៉ាងណាក្តីនៅពេលសួរថាតើជំនួបកំពូល ដ៏មានសក្តានុពលរវាងលោក Trump និងសមភាគីរុស្ស៊ីរបស់លោក Vladimir Putin អាចប្រព្រឹត្តទៅនៅប្រទេស អារ៉ាប៊ីសាអូឌីត ឬទីតាំងផ្សេងទៀតនោះឬយ៉ាងណានោះ លោកស្រី Leavitt បានបដិសេធមិនផ្តល់ព័ត៌មាន ជាក់លាក់នោះទេ ហើយដោយនិយាយ​ថា​៖ ​ខ្ញុំ​មិន​មាន​អ្វី​លម្អិត​ឬ​ត្រូវ​អាន​ឥឡូវ​នេះ​នៅឡើយទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top