ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បើកការវាយប្រហារ ឆ្មក់លើកមូលដ្ឋានទ័ព របស់ប្រទេសស៊ីរី

AFP

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ យោធាអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃចន្ទថា ទាហានអ៊ីស្រាអែល បានវាយឆ្មក់មូលដ្ឋានទ័ពស៊ីរី និង រឹបអូស និងបំផ្លាញអាវុធជាច្រើនផងដែរ ។

យោធាអ៊ីស្រាអែល ក៏បានអះអាងដែរថា ក្នុងអំឡុងពេលវាយឆ្មក់ ទាហានមកពីកងពលទាហានឆ័ត្រយោង បានកំណត់ទីតាំងស្តុកគ្រាប់កាំភ្លើង គ្រាប់រំសេវ និងសម្ភារៈយោធាផ្សេងទៀត ដែលបន្សល់ទុកដោយកងកម្លាំង របបចាស់ស៊ីរី”ដែលការរកឃើញទាំងអស់ ត្រូវបានរឹបអូស ឬបំផ្លាញចោល។

កងកម្លាំងយោធាអ៊ីស្រាអែល បានអះអាងថាខ្លួនបានធ្វើការវាយឆ្មក់ស្រដៀងគ្នា រាប់សិបដងមកហើយ ចាប់តាំងពីខែធ្នូ ក្នុងអំឡុងពេលដែលអាវុធត្រូវបាន កំណត់ទីតាំង រឹបអូស និងរុះរើបែបនេះ ។

គួរឲ្យដឹងដែរថាមេបញ្ជាការ កងវរសេនាតូចនៅក្នុងកងពលតូចលេខ ៤៧៤ ដែលមិនបញ្ចេញឈ្មោះម្នាក់ បាននិយាយនៅក្នុងវីដេអូ ដែលចេញផ្សាយដោយយោធាថា គោលបំណង នៃការវាយឆ្មក់គឺ លុបបំបាត់អាវុធ និងសមត្ថភាពទាំងអស់ របស់កងទ័ពស៊ីរីតែម្តង៕

ប្រែសម្រួល៖ស៊ុនលី

To Top