តូក្យូ៖ រដ្ឋមន្ត្រីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុនលោក Yoji Muto បានជួបជាមួយមេដឹកនាំឧស្សាហកម្មដែក និងអាលុយមីញ៉ូម ដើម្បីពិភាក្សាអំពីពន្ធខ្ពស់ ដែលត្រូវបានគំរាមកំហែងដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រា នៅពេលលោកស្វែងរកការស្នើសុំការលើកលែងសម្រាប់ប្រទេសជប៉ុន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារ័ត៌មានក្យូដូជប៉ុន។
លោក Muto បានឲ្យដឹងនៅក្នុងកិច្ចប្រជុំដែលបើកចំហចំពោះសារព័ត៌មាន និងមានការចូលរួមដោយនាយកប្រតិបត្តិ រួមទាំងប្រធានសហព័ន្ធដែក និងដែកថែបជប៉ុន និងប្រធានក្រុមហ៊ុន Nippon Steel Corp លោក Tadashi Imai ថា “ផលិតផលនាំចេញពីប្រទេសជប៉ុនទៅកាន់សហរដ្ឋអាមេរិក ត្រូវបានផលិតឡើងជាមួយនឹងសមត្ថភាពបច្ចេកវិទ្យាទំនើបរបស់ប្រទេសជប៉ុន។
រដ្ឋាភិបាលជប៉ុនកំពុងរៀបចំឱ្យលោក Muto ធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិកនៅដើមខែក្រោយ ដើម្បីចរចាជាមួយមន្ត្រីសហរដ្ឋអាមេរិក រួមទាំងលោក Howard Lutnick ដែលជាអ្នកត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មផងដែរ ។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោក Muto គ្រោងនឹងបង្ហាញដោយផ្ទាល់នូវការព្រួយបារម្ភ ពីឧស្សាហកម្មរបស់ប្រទេសជប៉ុនទៅកាន់សហរដ្ឋអាមេរិក ទោះបីជាវានៅតែមិនច្បាស់ថាតើគាត់នឹងធានាបាននូវការយល់ដឹងរបស់រដ្ឋបាល។
រដ្ឋបាលលោក ត្រាំ បានប្រកាសពីផែនការដាក់ពន្ធ ២៥ ភាគរយលើការនាំចូលដែកថែប និងអាលុយមីញ៉ូមទាំងអស់ចាប់ពីថ្ងៃទី១២ ខែមីនា ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យផលិតកម្មក្នុងស្រុករស់ឡើងវិញ។ ប្រធានាធិបតីអាមេរិករូបនេះ ក៏បានគំរាមយកពន្ធស្រដៀងគ្នានេះទៅលើរថយន្តដែលនាំចូល គ្រឿងអេឡិចត្រូនិក និងឱសថ៕
ប្រែសម្រួល ឈូក បូរ៉ា
