ព័ត៌មានអន្តរជាតិ

អាមេរិក ដាស់តឿនពលរដ្ឋខ្លួន ឱ្យប្រុងប្រយ័ត្ន ពីការបង្ករឧប្បត្តិហេតុ ណាមួយនៅក្នុងប្រទេសថៃ

ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសថៃ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានបង្ហោះនៅលើ Facebook ដើម្បីដាស់តឿនដល់ជនជាតិអាមេរិកនៅក្នុងប្រទេសថៃ ពីការប្រុងប្រយ័ត្ន ពីការបង្កឧប្បត្តិហេតុ ណាមួយនៅក្នុងប្រទេសថៃ ក្រោយពីរដ្ឋាភិបាលថៃ បានបញ្ជូនក្រុមជនអ៊ុយហ្គ័រ (Uighur) ចំនួន ៤៥នាក់ ទៅកាន់ប្រទេសចិន។

ក្នុងសេចក្តីប្រកាសរបស់ស្ថានទូតអាមេរិក ប្រាប់ដល់ពលរដ្ឋអាមេរិកកំពុងនៅប្រទេសថៃថា៖
បង្កើនការប្រុងប្រយ័ត្នខ្ពស់នៅទីប្រជុំជនសាធារណៈសំបូរភ្ញៀវទេសចរណ៍ ជាទីតាំងងាយបង្កគ្រោះថ្នាក់
កើនរំលឹកពីសុវត្ថភាពបុគ្គលត្រូវស្តាប់តាមការណែនាំ អាជ្ញាធរមូលដ្ឋានសូមជម្រាបជូនថា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋាភិបាលថៃ បានបញ្ជូនខ្លួនក្រុមអ៊ុយហ្គ័រចំនួន ៤៥នាក់ ទៅរដ្ឋាភិបាលចិន។

ការនិរទេសក្រុមអ៊ុយហ្គ័រ នេះវាដូចទៅនិងព្រឹត្តិការណ៍ក្នុងឆ្នាំ២០១៥ មានករណីបង្កឧប្បត្តិហេតុ ដាក់បង្កៃគ្រាប់បែកបំផ្ទុះនៅនៅកណ្តាលទីក្រុងបាងកក មានអ្នកស្លាប់ ២០នាក់ និងមានអ្នករងរបួស ១២៥នាក់ ជាទីតាំងសំបូរភ្ញៀវទេសចរណ៍មកពីប្រទេសចិនទៅកម្សាន្តចំនួនច្រើន៕

To Top