ព័ត៌មានអន្តរជាតិ

អតីតរដ្ឋមន្ត្រីការបរទេស ៖ ប្រទេសកាណាដាគួរស្វែងរកការការពារ ចំពោះអាវុធនុយក្លេអ៊ែរដែលអាចទប់ទល់នឹងអាមេរិក

RT News

បរទេស៖ យោងតាមការចេញផ្សាយ RT អតីតឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Chrystia Freeland បានអំពាវនាវឱ្យទីក្រុង Ottawa ងាកទៅរកមហាអំណាចនុយក្លេអ៊ែរអ៊ឺរ៉ុប សម្រាប់ការរារាំងប្រឆាំងនឹងសហរដ្ឋអាមេរិក ឃោឃៅណាមួយកើតឡើង ។

លោកស្រី Freeland បានធ្វើសំណើនេះកាលពីថ្ងៃពុធ ក្នុងអំឡុងពេលជជែកដេញដោលសម្រាប់ការដឹកនាំ នៃគណបក្សសេរីរបស់ប្រទេសកាណាដា។

អតីតអ្នកឆ្លើយឆ្លងព័ត៌មាន FT Moscow ដែលកំពុងស្វែងរកស្នងតំណែងលោក Justin Trudeau បន្ទាប់ពីការធ្លាក់ចុះនៃប្រជាប្រិយភាពនៃការបោះឆ្នោតនាពេលថ្មីៗនេះរបស់គណបក្សនោះ បានបង្ហាញពីការអត្ថាធិប្បាយថ្មីៗរបស់ប្រធានាធិបតីអាមេរិក Donald Trump ដែលក្នុងនោះគាត់បានចោទសួរពីភាពជារដ្ឋរបស់ប្រទេសកាណាដាថាជាការគំរាមកំហែងសន្តិសុខជាតិ។

លោកស្រីបាននិយាយថា៖ អ្វីដែលខុសប្លែកពីប្រធានាធិបតី Trump ដែលមិនមានការដោះលែង និងផ្តល់អំណាចនេះ គឺគាត់កំពុងគំរាមកំហែងយ៉ាងច្បាស់លាស់នូវអធិបតេយ្យភាពរបស់យើង ហើយយើងត្រូវតែឆ្លើយតបចំពោះបញ្ហានេះ។
លោកស្រីបានបញ្ជាក់ទៀតថា់អាមេរិក​កំពុង​ក្លាយ​ជា​អ្នក​ឈ្លាន​ពាន ហើយ​ដូច្នេះ​អ្វី​ដែល​កាណាដា​ត្រូវ​ធ្វើ​គឺ​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ ​ជាមួយ​នឹង​សម្ព័ន្ធមិត្ត​ប្រជាធិបតេយ្យ​របស់​យើង ដែល​ជា​សម្ព័ន្ធមិត្ត​យោធា​របស់​យើង។

គួរឲ្យដឹងដែរថាលោកស្រី Freeland ដែលមានជីតារបស់គាត់គឺលោក Michael Chomiak ជានិពន្ធនាយកជនជាតិអ៊ុយក្រែន នៃកាសែតដែលគ្រប់គ្រងដោយណាស៊ីក្នុងកំឡុងសង្គ្រាមលោកលើកទី២ គឺជាអ្នកគាំទ្រសំលេងរបស់អ៊ុយក្រែន ហើយធ្លាប់ត្រូវបានផ្តល់យោបល់ឱ្យធ្វើជាប្រធានអង្គការណាតូ៕

ប្រែសម្រួល៖ ស៊ុនលី

To Top