ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិនប្រកាន់ខ្ជាប់មិនងាករេនូវការអនុវត្តទស្សនៈស្តីពីសន្តិសុខជាតិទាំងមូល

ថ្លែងក្នុងកិច្ចប្រជុំសិក្សាស្រាវជ្រាវលើកទី១៩ នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន លោក Xi Jinping ប្រធានរដ្ឋចិនសង្កត់ធ្ងន់ថា ត្រូវប្រកាន់ខ្ជាប់ដោយមិនងាករេនូវការអនុវត្តទស្សនៈស្តីពីសន្តិសុខជាតិទាំងមូល ដើម្បីជំរុញការកសាងប្រទេសចិនដែលមានសន្តិសុខឱ្យឈានដល់កម្រិតកាន់តែខ្ពស់ កាលពីព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានរៀបចំធ្វើកិច្ចប្រជុំសិក្សាស្រាវជ្រាវលើកទី ១៩ ស្តីពីការកសាងប្រទេសចិនដែលមានសុវត្ថិភាពកាន់តែខ្ពស់ ក្រោមអធិបតីភាពរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្ស ។

លោកបានសង្កត់ធ្ងន់ថា ការកសាងប្រទេសចិនដែលមានសុវត្ថិភាពកម្រិតខ្ពស់ គឺពាក់ព័ន្ធទៅនឹងភាពរុងរឿងនៃបុព្វហេតុ ជីវិតល្អបវររបស់ប្រជាជន និងសន្តិសុខជាយូរអង្វែងរបស់ប្រទេសចិន។ យើងត្រូវប្រកាន់ខ្ជាប់ដោយមិនងាករេនូវការអនុវត្តទស្សនៈស្តីពីសន្តិសុខជាតិទាំងមូល ខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យប្រទេសកាន់តែមានសន្តិសុខ សង្គមកាន់តែមានសណ្តាប់ធ្នាប់ អភិបាលកិច្ចកាន់តែមានប្រសិទ្ធភាព និងប្រជាជនកាន់តែពេញចិត្តចំពោះជីវភាព និយាយរួមគឺជំរុញការកសាងប្រទេសចិន ដែលមានសន្តិសុខឱ្យឈានដល់កម្រិតកាន់តែខ្ពស់ ។

លោក Xi Jinping បានបន្តថា ត្រូវបង្កើនការកសាងប្រទេសចិនដែលមានសន្តិសុខ មិនអាចបន្ធូរបន្ថយឡើយ ដើម្បីសម្របខ្លួនទៅនឹងបម្រែបម្រួលនិងការវិវឌ្ឍនៃស្ថានការណ៍និងភារកិច្ច។ យើងត្រូវប្រកាន់ខ្ជាប់ដោយមិនងាករេនូវការអនុវត្តទស្សនៈ ស្តីពីសន្តិសុខជាតិទាំងមូលដែលជាគោលលំនាំដ៏សំខាន់សម្រាប់ការកសាងប្រទេសចិន ដែលមានសន្តិសុខកម្រិតកាន់តែខ្ពស់ ។

ត្រូវរួមសហការគ្នាធ្វើកិច្ចខិតខំប្រឹងប្រែងពីក្រសួង-ស្ថាប័នដល់តំបន់មូលដ្ឋាននានាទូទាំងប្រទស ដើម្បីបង្កលក្ខណៈសម្បត្តិសម្រាប់សន្តិសុខជាតិទាំងមូល និងកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សន្តិសុខជាតិជាយូរអង្វែងតាមរយៈការដោះស្រាយបញ្ហាសន្តិសុខនីមួយៗឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព៕

To Top