ព័ត៌មានអន្តរជាតិ

រដ្ឋសមាជិកមួយរបស់អឺរ៉ុប កំពុងស្វែងរកលទ្ធភាពក្នុងការដាក់បម្រាមទេសចរ ទៅកាន់ប្រទេសរុស្សី និងបេឡារូស

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សមាជិកសភានៃឡាតវីជាច្រើននាក់បានធ្វើការលើកឡើងនឹងហាមឃាត់ការធ្វើដំណើរ ដែលបានរៀបចំទៅកាន់ប្រទេសរុស្ស៊ី និងបេឡារូស ដោយលើកឡើងពីហានិភ័យដែលអាចកើតមានចំពោះសុវត្ថិភាព សុខភាព និងសូម្បីតែអាយុជីវិតរបស់ពលរដ្ឋរបស់ខ្លួន ក៏ដូចជាការជ្រើសរើសអ្នកស៊ើបការណ៍ជាដើមផង។

សភារបស់ប្រទេសកាលពីថ្ងៃព្រហស្បតិ៍ បានអនុម័តនៅក្នុងការអានលើកដំបូងនូវវិសោធនកម្មច្បាប់ទេសចរណ៍ ដែលព្យាយាមហាមឃាត់ភ្នាក់ងារទេសចរណ៍ដែលបានចុះបញ្ជីនៅឡាតវីទាំងអស់ពីការផ្តល់ជូន និងផ្តល់សេវាកម្មទេសចរណ៍នៅក្នុងប្រទេសទាំងពីរ នេះបើយោងតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយ។

ទោះបីជាមានការអំពាវនាវម្តងហើយម្តងទៀត ពីទីភ្នាក់ងារសន្តិសុខរដ្ឋ និងក្រសួងការបរទេសមិនឱ្យធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីក៏ដោយ ក៏ប្រជាជនឡាតវីជិត ២,០០០នាក់បានធ្វើដំណើរមកលេងកំសាន្តនៅប្រទេសនេះជារៀងរាល់ខែដែលកាលពីឆ្នាំមុន។

នៅពេលដែលស្ថិតនៅក្នុងប្រទេសរុស្ស៊ី ឬបេឡារូសជនជាតិឡាតវី អាចត្រូវបានជ្រើសរើសសម្រាប់ចារកម្ម ប្រឈមនឹងការស៊ើបការណ៍សម្ងាត់ និងហានិភ័យនៃការបង្កហេតុនេះបើយោងតាមតំណាងរាស្រ្តដែលបានផ្តួចផ្តើមធ្វើវិសោធនកម្មនេះ។

លើសពីនេះសេចក្តីថ្លែងការណ៍បានបន្ថែមទៀតថា បម្រាមនេះនឹងត្រូវបានអនុវត្តជាផ្នែកនៃទណ្ឌកម្មរបស់សហភាពអឺរ៉ុបនាពេលបច្ចុប្បន្នប្រឆាំងនឹងទីក្រុងម៉ូស្គូ និងទីក្រុង Minsk៕

ប្រែសម្រួល៖ ស៊ុនលី

To Top