ព័ត៌មានអន្តរជាតិ

រោងចក្រនានារបស់អាល្លឺម៉ង់ ចាប់ផ្តើមនាំគ្នាត្រឡប់ទៅលរកការផ្គត់ផ្គង់ ថាមពលហ្គាសពីប្រទេសរុស្សីវិញ

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែត Bloomberg បានរាយការណ៍ថា មេដឹកនាំឧស្សាហកម្មសំខាន់ៗរបស់អាល្លឺម៉ង់ បានបង្ហាញពីបំណងចង់ឃើញឧស្ម័នរុស្ស៊ីត្រឡប់ទៅអឺរ៉ុបវិញ នៅពេលដែលដំណោះស្រាយចំពោះជម្លោះអ៊ុយក្រែនត្រូវបានរកឃើញ។

ប្រភពដដែលនេះបានសរសេរកាលពីថ្ងៃសុក្រថា អ្នកតំណាងផ្នែកគីមី និងផលិតកម្មបានអះអាងថា ថាមពលដែលមានតម្លៃសមរម្យគឺមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់ ក្នុងការងើបឡើងវិញនៅក្នុងងតំណាក់កាលនេះ។

គួរឲ្យដឹងដែរថាតម្លៃឧស្ម័ននៅអឺរ៉ុប បានកើនឡើងបន្ទាប់ពីជម្លោះអ៊ុយក្រែនកើនឡើងក្នុងឆ្នាំ២០២២ ហើយការនាំចូលឧស្ម័នធម្មជាតទាំងនេះភាគច្រើន គឺធ្វើឡើងតាមបំពង់ពីរុស្ស៊ីប៉ុន្តែកន្លងមកភាគច្រើនក៏បានបញ្ឈប់ផងដែរដោយសារការដាក់ទណ្ឌកម្ម និងការបំផ្លាញបំពង់បង្ហូរ Nord Stream ក្នុងឆ្នាំ២០២២ប៉ុន្តែ យ៉ាងណាក៏ដោយ បណ្តាប្រទេសសហភាពអឺរ៉ុបនៅតែកំពុងទិញបរិមាណ LNG របស់រុស្ស៊ី ដែលតម្លៃរបស់វាបានកើនឡើងជិតបួនដងឡោះងវិញហើយក្នុងរយៈពេលបីឆ្នាំនេះ។

លោក Christian Gunther នាយកគ្រប់គ្រងក្រុមហ៊ុនផលិតគីមី Leuna បានសង្កត់ធ្ងន់ថា ការនាំយកឧស្ម័នរុស្ស៊ីមកវិញ នឹងក្លាយជាជំហានដ៏ចាំបាច់មួយ ប្រសិនបើសន្តិភាពត្រូវបានសម្រេច។ គាត់បានប្រាប់ Bloomberg ថា៖ យើងត្រូវតែធានាថាការខូចខាតដែលបណ្តាលមកពីជម្លោះនេះ ត្រូវបានជួសជុលហើយថាការបន្តចែកចាយឡើងវិញ។

កាលពីឆ្នាំ២០២១មុនជម្លោះ ហ្គាសរបស់រុស្ស៊ីមានចំនួន៣២ ភាគរយនៃតម្រូវការសរុបរបស់ EU និងចក្រភពអង់គ្លេស ខណៈដែលអាល្លឺម៉ង់ពឹងផ្អែកលើប្រទេសរុស្ស៊ីសម្រាប់ ៥៥ភាគរយនៃការប្រើប្រាស់របស់ខ្លួន នេះបើយោងតាមក្រុមប្រឹក្សាអឺរ៉ុប និង Statista៕

ប្រែសម្រួល៖ ស៊ុនលី

To Top