ហ្គាហ្សា៖ គណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម (ICRC) បានព្រមានថា ការដួលរលំនៃកិច្ចព្រមព្រៀង បទឈប់បាញ់នៅតំបន់ហ្គាហ្សា អាចនាំឱ្យមានការបំផ្លិចបំផ្លាញ ជាថ្មីនៅក្នុងតំបន់។
លោកស្រី Mirjana Spoljaric ប្រធាន ICRC បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា បទឈប់បាញ់បានជួយ សង្គ្រោះជីវិតមនុស្សរាប់មិនអស់ និងផ្តល់ពន្លឺភ្លឺស្វាង នៃក្តីសង្ឃឹមចំពេលមាន ការឈឺចាប់យ៉ាងធំសម្បើម ហើយមានសារៈសំខាន់ណាស់ក្នុងការ ទប់ស្កាត់តំបន់នេះពីការធ្លាក់ ចូលទៅក្នុងភាពអស់សង្ឃឹម។
លោកស្រីបានលើកឡើងថា “ក្នុងនាមជាអ្នកសម្រុះសម្រួល មនុស្សធម៌អព្យាក្រឹត ICRC បានធ្វើការពីមួយសប្តាហ៍ ទៅមួយសប្តាហ៍ ដើម្បីជំរុញបទឈប់បាញ់ ដោយអនុវត្តការដោះលែង ប្រកបដោយសុវត្ថិភាព និងសំខាន់តាមសំណើ របស់ភាគីពាក់ព័ន្ធ” ដោយបានសម្តែង ការប្តេជ្ញាចិត្តមិន របត់របស់ ICRC ក្នុងការសម្របសម្រួលការវិល ត្រឡប់ប្រកបដោយ សុវត្ថិភាព នៃចំណាប់ខ្មាំងអ៊ីស្រាអែល និងអ្នកទោសប៉ាឡេស្ទីន។
លោកស្រីបានជំរុញឱ្យភាគីទាំងអស់ ខិតខំប្រឹងប្រែង ដើម្បីរក្សាបទឈប់បាញ់ អនុញ្ញាតឱ្យជំនួយមនុស្សធម៌ បន្តចូលទៅក្នុងតំបន់ហ្គាហ្សា និងទប់ស្កាត់អរិភាពបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។
កាលពីព្រឹកថ្ងៃសៅរ៍ ដំណាក់កាលដំបូងរយៈពេល ៤ៗ ថ្ងៃនៃកិច្ចព្រមព្រៀង ៣ដំណាក់កាលរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែលបានផុតកំណត់ ដោយមិនមានការប្រកាស ពីភាពទាល់ច្រកសម្រាប់ដំណាក់កាលបន្ទាប់របស់ខ្លួន៕
ប្រែសម្រួល ឈូក បូរ់ា
