បរទេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយកាលពីថ្ងៃអាទិត្យ ខណៈដែលលោកបានត្រៀមរៀបចំកិច្ចប្រជុំកំពូលនៃមេដឹកនាំអឺរ៉ុប ដើម្បីពិភាក្សាអំពីការបញ្ចប់សង្គ្រាមថា ចក្រភពអង់គ្លេស បារាំង និងអ៊ុយក្រែន បានព្រមព្រៀងគ្នាធ្វើការលើផែនការបទឈប់បាញ់មួយ ដើម្បីបង្ហាញដល់សហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា កិច្ចប្រជុំកំពូលនេះត្រូវបានលុបលើការស្តីបន្ទោសដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទៅលើប្រធានាធិបតីអ៊ុយក្រែនលោក វ្លាឌីមៀ ហ្សេលេនស្គី នៅសេតវិមានកាលពីថ្ងៃសុក្រចំពោះការមិនដឹងគុណចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិកក្នុងការប្រយុទ្ធរបស់អ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
ប៉ុន្តែលោក Starmer បាននិយាយថា លោកផ្តោតលើការធ្វើជាស្ពានមួយដើម្បីស្តារកិច្ចចរចាសន្តិភាព ហើយលោកបានប្រើការដួលរលំនៃកិច្ចចរចាទាំងនោះជាឱកាសមួយដើម្បីភ្ជាប់ទំនាក់ទំនងជាមួយ លោក ត្រាំ និងលោក ហ្សេលេនស្គី និងប្រធានាធិបតីបារាំង Emmanuel Macron ជាជាង “បង្កើនវោហាសាស្ត្រ”។
លោក Starmer បានប្រាប់ BBC ថា “ឥឡូវនេះ យើងបានព្រមព្រៀងគ្នាថា ចក្រភពអង់គ្លេស រួមជាមួយបារាំង និងប្រហែលជាមួយ ឬពីរប្រទេសផ្សេងទៀត នឹងធ្វើការជាមួយអ៊ុយក្រែន លើផែនការបញ្ឈប់ការប្រយុទ្ធគ្នា ហើយបន្ទាប់មកយើងនឹងពិភាក្សាអំពីផែនការនោះជាមួយសហរដ្ឋអាមេរិក” ។ លោក Starmer និង លោក Macron ទាំងពីរនាក់បាននិយាយជាមួយ លោក ដូណាល់ ត្រាំ តាំងពីថ្ងៃសុក្រ៕
ប្រែសម្រួលៈ ណៃ តុលា
